ព័ត៌មានទាន់ហេតុការណ៍៖

នគបាលក្រុងប៉ោយប៉ែតបញ្ជូនខ្លួនអ្នកចែកចាយថ្នាំញៀនទៅស្នងការខេត្តដើម្បីសួរនាំនិងបញ្ជូនបន្ត

ចែករំលែក៖

ប៉ោយប៉េត៖ កំលាំងផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀននគរបាលក្រុងប៉ោយប៉ែតបានបញ្ជូនជនសង្សយគ្រឿងញ៉ៀនទៅស្នងការខេត្តបន្ទាយមានជ័យកាពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីបង្រ្កាបកាលពីវេលាម៉ោង៧និង២៥នាទីព្រលប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ កន្លងមកនៅផ្សារយួន ឋិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែល ដឹកនាំដោយលោក វរសេនីយ៍ឯក ធិន សុិនដេត អធិការនគរក្រុងប៉ោយប៉ែត បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនឃាត់ខ្លួនជនសង្ស័យ២នាក់បន្តបន្ទាប់។

ជនសង្ស័យទី១.ឈ្មោះ ធុង ចៅលឺ ហៅអាអូន ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅមិនប្រាកដ ដកហូតវត្ថុតាង ម្សៅក្រាមសថ្លាចំនួន 6 ថង់តូច។

យោងតាមចម្លើយបំភ្លឺពីជនសង្ស័យខាងលើ សមត្ថកិច្ចឈានដល់ការបង្ក្រាបជនសង្ស័យប្រើប្រាស់គ្រឿងញៀនម្នាក់ទៀត ឈ្មោះ ភក្រ័ ជួល ហើយបាន ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា1ថង់តូច ថង់កិបសំរាប់ច្រកថ្នាំមួយចំនួន ដែកកេះ 7 ដបកែច្នៃសំរាប់ជក់1។

បច្ចុប្បន្នជនសង្ស័យទាំង2 កំលាំងជំនាញកំពុងបន្តការសាកសួរនៅអធិការដ្ឋាននគរបាលក្រុងដើម្បីស្រាវជ្រាវរកមុខសញ្ញាបន្តទៀត។ ក្រោយពីការសាកសួជនសង្ស័យទាំងពីរនាក់នឹងបញ្ជូនទៅស្នងការខេត្តបន្ទាយមានជ័យដើម្បិបញ្ជូនបន្តទៅតុលាការខេត្ត៕ វណ្ណា


ចែករំលែក៖