ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៥នាក់ត្រូវឃាត់ខ្លួននៅខណ្ឌព្រែកព្នៅពាក់ព័ន្ធករណីរក្សាទុកគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស៥នាក់ ត្រូវសមត្ថកិច្ចចម្រុះខណ្ឌព្រែកព្នៅ ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ នៅមុខវិទ្យាល័យព្រែកព្នៅ ផ្លូវជាតិលេខ៥ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីរក្សាទុកគ្រឿងញៀន។

សមត្ថកិច្ចបានប្រាប់ថា បុរស៥នាក់បានជិះម៉ូតូឆ្លងកាត់គោលដៅត្រួតពិនិត្យរកឃើញមានគ្រឿងញៀននៅក្នុងកញ្ចប់បារី និងខ្លះទៀតទុកនៅក្នុងហោប៉ៅខោ ហើយក្នុង១ថង់តូចគេទិញក្នុងតម្លៃ២ម៉ឺនរៀលតែប៉ុណ្ណោះយកទៅ ប្រើប្រាស់។

សមត្ថកិច្ចបន្តថា ក្រោយត្រួតពិនិត្យឃើញមានរក្សាទុកគ្រឿងញៀន ក៏នាំខ្លួនពួកគេទៅអធិការខណ្ឌព្រែកព្នៅ ដើម្បីសួរនាំបន្តតាមនីតិវិធី៕ តាឡឹម


ចែករំលែក៖