ខេត្តស្វាយរៀងៈ មានការភ្ញាក់ផ្អើលដល់បុគ្គលិកកាស៊ីណូចោមរោមមើល និងរាយការណ៍មកសន្តិសុខ ខណៈដែលបុរសជនជាតិវៀតណាមម្នាក់កំពុងអង្គុយលេងល្បែងសុខៗ ស្រាប់តែដួលពផ្ងារពីលើកៅអីសង្ស័យខ្យល់គរ ត្រូវបានដឹកមកសង្គ្រោះដល់ដល់ផ្ទះពេទ្យនៅកែងវត្តចេក ស្រាប់តែដាច់ខ្យល់ស្លាប់កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅកាស៊ីណូ ៨៨៨ ភូមិចេក ឃុំ សំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលបានឲ្យដឹងថា បុរសដែលសង្ស័យខ្យល់គរ ស្លាប់មានឈ្មោះ យ៉ យ៉ាំងអ៊ុក ភេទប្រុស អាយុជាង50ឆ្នាំ រស់នៅ ខណ្ឌហូឌឹក ក្រុងហូជីមិញ ប្រទេសវៀតណាម។
តាមបុគ្គលិកបម្រើការងារនៅកាស៊ីណូ៨៨៨ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសខាងលើ កំពុងអង្គុយចាក់ល្បែលេង ស្រាប់តែសុខៗដួលផ្ងារពីលើកៅអីមកក្រោយធ្លាក់ដល់ដី បង្កឲ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវដទៃកំពុងលេងល្បែងនាំគ្នាឈរមើល និងសន្តិសុខកាសុីណូឃើញបែបនេះ ក៏ធ្វើចលនាដៃជើង និងលើកដាក់រថយន្តយកមកពេទ្យដើម្បីសង្គ្រោះបន្ទាន់ តែខណៈមកដល់ផ្ទះពេទ្យនៅកែងវត្តចេកបានពិនិត្យមើលថា មនុស្សនេះស្លាប់បាត់ទៅហើយ ។
បច្ចុប្បន្ន សព ជនជាតិវៀតណាមត្រូវបានសមត្ថកិច្ចជំនាញពិនិត្យរួចមកក៏បានដំកល់ទុកនៅវត្តបុទុមរង្សី ( ហៅវត្តចេក) ដើម្បីបំពេញបែបបទបញ្ជូនទៅក្រុមគ្រួសារយកទៅប្រទេសវៀតណាមវិញដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន