ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីម្នាក់បើកម៉ូតូដឹកប្អូនត្រូវរថយន្តបុករងរបួសធ្ងន់ទាំង២នាក់នៅចំការហ្លួងកំពង់សិលា

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នគរបាលបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១១ព្រឹក លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៣៨-១៣៩ ស្ថិតនៅក្នុងភូមិបឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ មានមានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាង រថយន្ត១គ្រឿងម៉ាក TOYOTA HIACE ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-1434 បើកបរដោយឈ្មោះជីន ប៊ុនឈឿន ភេទប្រុស អាយុ51ឆ្នាំ មុខរបរ អ្នកបើកបរ មានទីលំនៅភូមិ៣ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានទិសដៅពីភ្នំពេញ ឆ្ពោះមក ខេត្តព្រះសីហនុ លុះដល់ចំណុចខាងលើ បានបុកនឹងម៉ូតូ១គ្រឿងម៉ាក HONDA WAVE ពណ៌ស គ្មានស្លាកលេខ បើកបរដោយកុមារី ឈ្មោះ ពេជ្រ សុជាតាអាយុ១៤ឆ្នាំ អ្នករួមដំណើរម្នាក់ឈ្មោះ ពេជ្រ សម្បត្តិ ភេទ ប្រុស អាយុ៦ ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ ដែលមានទិសដៅបញ្រ្ចាសគ្នា។

គ្រោះថ្នាក់នេះបណ្ដាលឲ្យរងរបួសមនុស្សចំនួន២នាក់ ជាបងប្អូនបង្កើត ជនរងគ្រោះត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះនៅរាជធានីភ្នំពេញ។

រថយន្ត និង ម៉ូតូ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលារង់ចាំដោះស្រាយគ្នាតាមច្បាប់៕ ឆ្លាម សមុទ្រ


ចែករំលែក៖