ព័ត៌មានទាន់ហេតុការណ៍៖

ដុតកាំជ្រួចសម្ពោធហាងបង្កការភ្ញាក់ផ្អើលសមត្ថកិច្ចចុះណែនាំអប់រំ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកវរសេនីយ៍ទោប៉ោ ប៊ុណ្ណារ៉ា នាយការិយាល័យនគរបាលទេសចរណ៍ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថា មានជនជាតិចិនដុតកាំជ្រួចសម្ពោធហាងមានសម្លេងផ្ទុះកាំជ្រួចប្រភេទធំចំនួន៩គ្រាប់ នៅអាហារដ្ឋានចិនមួយកន្លែង នៅឆ្នេរអូរឈើទាល ផ្លូវ៥០២ អាហាដ្ឋានយីហោ ចុងហ្គ័រខិនឆាំងធានជីង ស្ថិតនៅក្រុមទី ១៤ ភូមិ ៤ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ។ អ្នកដុតឈ្មោះ Cheng giu song ភេទប្រុស អាយុ ៣០ ឆ្នាំ ជនជាតិចិនជាម្ចាស់ហាងខាងលើ គាត់បានបញ្ជាក់ថា ដុតក្នុងបំណងសែនសម្ពោធហាងថ្មី កាំជ្រួចនេះបានទិញពីក្នុងផ្សារលើ។

លោកវរសេនីយ៍បានបញ្ជាក់ទៀតថា ក្រោយការសាកសួរ កម្លាំងនគរបាលទេសចរណ៍ សហការជាមួយកំលាំងមូលដ្ឋាននគរបាលអាវុធជាតិផ្ទុះ ជាតិពុល និង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះកន្លែងតូបលក់គ្រឿងទេសលេខ៨៣៥ ម្ចាស់ឈ្មោះ សំអាន ភេទ ស្រី អាយុ ៦៥ ឆ្នាំ បានពិនិត្យឃើញតាំងលក់កាំជ្រួចដុំចំនួន៦ដុំ (មានប្រភេទធំចំនួន៤ តូចមធ្យមចំនួន២ )ក្រោយការរកឃើញកម្លាំងជំនាញបានណែនាំអប់រំ និងធ្វើកិច្ចសន្យា និងតាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក្នុងករណីមិនរាងចាល និងចាត់ការតាមនីតិវិធី បញ្ជូនទៅសាលាដំបូង៕ឆ្លាម សមុទ្រ


ចែករំលែក៖