ព័ត៌មានទាន់ហេតុការណ៍៖

Raheem Sterling សម្លឹងឃើញអនាគតវែងឆ្ងាយនៅក្នុងក្លិប Man City

ចែករំលែក៖

កីឡាករអន្តរជាតិអង់គ្លេស Raheem Sterling បានបញ្ជាក់ថា គាត់នឹងនៅលេងឲ្យក្លិប Manchester Cityរយៈពេលច្រើនឆ្នាំទៀត។

ចំណែកលោក Pep Guardiola អ្នកចាត់ការក្លិប Manchester City ឲ្យដឹងថា Raheem Stterling នឹងមិនចាកចេញទៅណាឡើយ។ គ្រូបង្វឹកជនជាតិអេស្ប៉ាញថ្លែងបែបនេះ ស្រពេលដែល Arsenal ចង់បានខ្សែប្រយុទ្ធវ័យ២២ឆ្នាំខាងលើជាថ្នូរប្ដូរនឹង Alexis Sanchez។ បានបញ្ជាក់បន្ថែមថា ភាគរយនៃការចាកចេញរបស់ Sterling គឺសូន្យតែម្ដង។

ចំណែក Sterling ក៏បានបញ្ជាក់ដែរថា គេនៅសល់កិច្ចសន្យា២ឆ្នាំកន្លះទៀត ហើយគេមិនបារម្ភពីបញ្ហាអ្វីឡើយ គេចូលចិត្តលេងក្រោមការដឹកនាំរបស់លោក Pep Guardiola ។

គួររំលឹកថា Raheem Sterling ផ្ទេរពី Liverpool ទៅ Manchester City ក្នុងតម្លៃ៤៩លានផោន កាលឆ្នាំ២០១៥៕ ដេវីត


ចែករំលែក៖