ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ត្រូវនគរបាលស្ទាក់ចាប់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់កាបូប

ចែករំលែក៖

 

ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានសម្រេច តែរត់មិនរួច កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចមុខនាគព័ន្ធផ្លូវមុន្នីវង្ស សង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យទី១មានឈ្មោះ ជូ ចាន់ដារ៉ូ ភេទប្រុស អាយុ១៧ឆ្នាំ និងទី២មានឈ្មោះ ធឹង ថាណាត់ ភេទប្រុស អាយុ១៨ឆ្នាំ បានជិះម៉ូតូ១គ្រឿងម៉ាក ហ្សុយស៊ីគីនិច ពណ៌ស បិទស្គត់ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DG-6051 ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ២នាក់ខាងលើនេះ បានជិះម៉ូតូមួយគ្រឿងម៉ាកហ្សុយស៊ីគីនិច ពណ៌ស បិទស្កុត់ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DG-6051 លុះមកដល់កន្លែងកើតហេតុ ស្រាប់តែជនសង្ស័យខាងលើ បានធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះ បណ្ដោយឲ្យនារីរងគ្រោះដួលម៉ូតូរងរបួសស្រាល ឃើញដូច្នេះកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតកំពុងល្បាត ក៏ដេញចាប់រហូត ទើបឃាត់ខ្លួនបានតែមង្ត។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូតកាបូបមកវិញ រួចប្រគល់ជូនជនរងគ្រោះម្ចាស់កាបូប។ ចំណែកជនសង្ស័យទាំងពីរនាក់ បញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌនៃស្នងការរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ស រស្មី


ចែករំលែក៖