ភ្នំពេញ៖ បើយោងតាមប្រភពក្រៅផ្លូវ ការបុរសម្នាក់បានចាត់ចែងរកអ្នករត់ការ ក្នុងគោលបំណងបើកអាជីវកម្មអុីនធើណេត បើទោះបីជាមានការហាមប្រាមពីអាជ្ញាធររាជធានីក្តីតែការចំណាយក្នុងការរត់ការ បើកអុីនធើណេតនេះគេហ៊ានចំណាយរាប់ពាន់ដុល្លារឯណោះ ។
កាលពីម្សិលមិញពាក្យចចាមអារ៉ាម តាមតុកាហ្វេនិយាយថា អ្នកដែលនិយម ចូលលេងអុីនធើណេតលេងហ្គេមបាញ់ត្រី ភាគច្រើនជាសមាសភាពមិនល្អក្នុងសង្គម បើមិនចោរក៏ជាអ្នកជក់ថ្នាំញៀន។ គ្មានអ្នក ណាចូលទៅនិយាយទូរស័ព្ទតាមអុីនធើណេតទៀតទេ ហើយក៏គ្មានអ្នកណានិយាយ ទូរស័ព្ទទល់ភ្លឺដែរ? អាជ្ញាធរគួរតែពិនិត្យ ទីតាំងទាំងនេះហើយបិទទ្វារតែម្តងប្រសើរជាង ។
ដោយឡែកទីតាំង CH Net ជាទីតាំង មួយដែលពលរដ្ឋរស់នៅក្បែរខាងបានស្នើទៅអាជ្ញាធរដែនដីម្តងហើយម្តងទៀតថា ឲ្យបិទអាជីវកម្មតែម្តងទៅ ព្រោះថាក្មេងៗ សិស្សសាលារៀនស្ទឹងមានជ័យគេសង្កេតឃើញមួយចំនួនធំគេចពីរៀនចូលមកលេង ល្បែង និងលួចជក់ថ្នាំញៀនគួរឲ្យបារម្ភ។ នៅពេលយប់បើកលេងទល់ភ្លឺបំពង សំឡេងម៉ូតូរំខានពេលវេលាដេកពួន ។
អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញលោក ឃួង ស្រេង បានណែនាំជា រឿយៗដល់ខណ្ឌទាំង១២ឲ្យចុះពិនិត្យ ចំពោះទីតាំងអុីនធើណេតទាំងនេះ។
ជាមួយគ្នានេះលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យបានឲ្យដឹងថា ចំពោះ បញ្ហាទីតាំងអុីនធើណេតក៏ដូចជាកន្លែង កត់កន្ទុយលេខលួចលាក់នេះលោកបានចាត់ចែងឲ្យអភិបាលរងខណ្ឌម្នាក់ជាអ្នក ទទួលខុសត្រូវនឹងរាយការណ៍តែមិនដឹងថាជាយ៉ាងម្តេចនោះទេ។ លោកបានបន្តថា លោកនឹងដឹកនាំចុះធ្វើការដោយខ្លួនឯង វិញនៅថ្ងៃណាមួយ ៕ តាឡឹម