ព័ត៌មានទាន់ហេតុការណ៍៖

ម្ចាស់ផ្ទះសំណាក់ភ្នំមាសគេចពីការទទួលខុសត្រូវករណីស្ត្រីម្នាក់លោតសម្លាប់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ចាម៖ ស្ត្រីបម្រើការងារជាអ្នកបម្រើស្រាបៀរតាមហាងនានាក្នុងស្រុក ជើងព្រៃ ខេត្តកំពង់ចាមបានលោតសម្លាប់ខ្លួននៅក្នុងផ្ទះសំណាក់បង្កឲ្យមានការភ្ញាក់ ផ្អើលកាលពីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅក្នុងផ្ទះសំណាក់ភ្នំមាស ស្ថិត ក្នុង ភូមិតាសែន ឃុំសូទិប ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាល មូលដ្ឋានបានឲ្យដឹងថា ស្ត្រីដែលលោត​សម្លាប់ខ្លួននៅក្នុងផ្ទះសំណាក់នោះឈ្មោះ វី អាយុប្រហែល២០ឆ្នាំ មានទីលំនៅភូមិ រកាកោង ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល មានមុខរបរជាស្ត្រីលក់ស្រា បៀរ។ នៅមុនពេលកើតហេតុ១ថ្ងៃស្ត្រីរងគ្រោះបានលេបថ្នាំប៉ុនប៉ុងសម្លាប់ខ្លួនរួច ម្តងមកហើយ ប៉ុន្តែត្រូវបានបងប្អូនញាតិ មិត្តជិតខាងជួយសង្គ្រោះទាន់ពេលវេលា។

បើតាមប្រភពពីសមត្ថកិច្ចអះអាងថា ស្ត្រីរងគ្រោះបានលោតសម្លាប់ខ្លួននៅក្នុង ផ្ទះសំណាក់ខាងលើដែលផ្ទុយពីការអះ អាងរបស់ម្ចាស់ផ្ទះសំណាក់ក៏ដូចជាសមត្ថ កិច្ចខ្លះដែលថា ស្ត្រីរងគ្រោះបានរអិលជើង នឹងជណ្តើរដួលផ្ងារក្រោយស្លាប់។ បើតាម សមត្ថកិច្ចនគរបាលស្រុក១រូបអះអាងថា ស្ត្រីរងគ្រោះបានលោតនៅក្នុងផ្ទះសំណាក់ សម្លាប់ខ្លួនតែម្តង ។

បច្ចុប្បន្នសពត្រូវបានប្រគល់ឲ្យក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ហេង នរិន្ទ្រ


ចែករំលែក៖