ព័ត៌មានទាន់ហេតុការណ៍៖

មកពីផឹកស៊ីខឹងម្តាយទុកម្ហូបឲ្យតិចពេកវាយបំផ្លាញខ្ទេច

ចែករំលែក៖

ខេត្តតាកែវ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីរូបគេបានវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះព្រោះខាងម្តាយទុកម្ហូបឲ្យតិចពេក ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅភូមិស្វាយរុន្ធ ឃុំជំរៈពេន ស្រុកសំរោង ខេត្តតាកែវ។

បើតាមសមត្ថកិច្ចស្រុកសំរោងបានឲ្យដឹងថា បុរសខាងលើមានឈ្មោះ ផង់ សំអាន ភេទប្រុស អាយុ២៩ ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ សមត្ថកិច្ចដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុបុរសខាងលើបានមកពីផឹក លុះមកដល់ផ្ទះក្នុងស្ថានភាពស្រវឹង ដោយខឹងនឹងម្តាយទុកម្ហូបឲ្យតិចពេក ក៏បានធ្វើសកម្មភាពវាយបំផ្លិចបំផ្លាញ ចាន ឆ្នាំង និងសម្ភារមួយចំនួនទៀត ។

បន្ទាប់ពីមានសេចក្តីរាយការណ៍សមត្ថកិច្ចជំនាញ ក៏បានចុះទៅដល់កន្លែងកើតហេតុ និងបាននាំខ្លួនបុរសខាងលើមកកាន់អធិការដ្ឋានដើម្បីសាកសួរ និងបំពេញសំណុំរឿងតាមច្បាប់៕ ភ្នំដា


ចែករំលែក៖