ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថានប្រជុំត្រួតពិនិត្យតាមដាន និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស​ដល់រដ្ឋបាល​ថ្នាក់​ក្រោមជាតិក្នុងការអនុវត្តមុខងារ ដើម្បីធានាការអនុវត្តច្បាប់ លិខិតបទដ្ឋាន និងសេចក្តីណែនាំនានាក្នុងការផ្តល់សេវាតាមបែបវិមជ្ឈការនៅខេត្តប៉ៃលិន

ចែករំលែក៖

​ខេត្តប៉ៃលិន៖ នៅសាលាខេត្តប៉ៃលិន ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ក្រសួងបរិស្ថានប្រជុំត្រួតពិនិត្យតាមដាន និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស​ដល់រដ្ឋបាល​ថ្នាក់​ក្រោមជាតិក្នុងការអនុវត្តមុខងារ ដើម្បីធានាការអនុវត្តច្បាប់ លិខិតបទដ្ឋាន និងសេចក្តីណែនាំនានាក្នុងការផ្តល់សេវាតាមបែបវិមជ្ឈការនៅខេត្តប៉ៃលិន ក្រោមអធិបតីភាពលោក ចាយ សាមិត្ត អនុរដ្ឋលេខាធិ​ការ​នៃ​ក្រសួងមន្ទីរបរិស្ថាន លោក សៅ សារ៉ាត់ អភិបាលរងខេត្តប៉ៃលិន និងមានការ​អញ្ជើញ​ចួលរួមពីសំណាក់លោកលោកស្រីអគ្គយករងនៃក្រសួងបរិស្ថាន លោកលោក​ស្រីប្រធានអនុប្រធានមន្ទីរ អភិបាលក្រុង/ស្រុក មេឃុំ កងកំលាំងគ្រប់លំដាប់ថ្នាក់ ព្រមទាំងមន្រ្តីនៃមន្ទីរបរិស្ថានជាច្រើននាក់ផងដែរ។

លោក សៅ សារ៉ាត់ អភិបាលរងខេត្តប៉ៃលិនបានឲ្យដឹងថា៖ខេត្តប៉ៃលិនជាខេត្តដ៏តូចមួយ ដែលស្ថិតនៅភាគខាងលិច នៃប្រទេសកម្ពុជា ជាប់និងខេត្តបាត់ដំបង ដែលមានប្រទល់ជាប់នឹងប្រទេសថៃ ។ ប្រជាជនភាគច្រើនប្រកបមុខរបរកសិកម្ម​ហើយខេត្តប៉ៃលិនមានផ្ទៃដីសរុប​ចំនួន ១.០៦២,៥៦ គម២ ប្រជាជន ៥៨.២១២ នាក់ មាន ៧៩ ភូមិ, ៨ ឃុំ, ២ ស្រុក​ ។

ក្រៅពីនេះទៅទៀត តំបន់ប៉ៃលិន ក៏ជាតំបន់ទាក់ទាញភ្ងៀវទេសចរណ៍ មកទស្សនារម្យណីដ្ឋានធម្មជាតិដូចជា ទឹកធ្លាក់ភ្នំខៀវ ទឹកធ្លាក់បហ៊ុយ ទឹកធ្លាក់ក្បាលដំរី ទឹកពុះ ទឹកធ្លាក់អូឈើក្រំ ចំការខ្នុរ អាងជីងចក់ អាងប្រជាវ ជាពិសេសភ្នំយ៉ាតដែលនៅចំទីរួមខេត្តតែម្តង។

ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងពី​បញ្ហាការអនុវត្តការគ្រប់គ្រងបរិស្ថាន និងការវិចខ្ចប់សំណល់រឹងរាវនៅតាមទីធ្លាក្រុង ព្រមទាំងទីប្រជុំជនដែលរដ្ឋបាលខេត្តបានអនុវត្តកន្លងមកទទួលបានល្អប្រសើរ ជាពិសេសបានណែនាំដល់ថ្នាក់មូលដ្ឋានឲ្យយកចិត្តទុកដាក់ការពារថែរក្សាបរិស្ថានធនធានធម្មជាតិ និងធ្វើអនាម័យសំអាតនៅតាមដងផ្លូវសួនច្បារមុខផ្ទះប្រជាពលរដ្ឋព្រមទាំងពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋឲ្យពួកគាត់កាន់ច្បាស់ថែមទៀតអំពីការទុកដាក់សំរាមវិចខ្ចប់សំណល់រឹងរាវឲ្យបានត្រឹមត្រូវសំដៅការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធិភាព។

លោកក៏បានជំរុញដល់ថ្នាក់មូលដ្ឋានទាំងអស់ត្រូវអនុវត្តទៅតួនាទីភារៈកិច្ចមុខងារដែលក្រសួងផ្ទេសិទ្ធិឲ្យគ្រប់គ្រង់បន្ថែមទៀតដើម្បីសម្រេចនូវអនុគ្រឹត១១៣ទទួលបានជោគជ័យ។
​​
លោកចាយសាមិត្តអនុរដ្ឋលេខាធិការនៃក្រសួងមន្ទីរបរិស្ថានបានមានប្រសាសន៏ថា៖កិច្ចប្រជុំនៅពេលនេះដើម្បីពិនិត្យតាមដានវាយតម្លៃ និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស​ដល់រដ្ឋបាល​ថ្នាក់​ក្រោមជាតិក្នុងការអនុវត្តមុខងារឲ្យបានត្រឹមត្រូវ ព្រមទាំង រៀបចំកញ្ចប់ថវិការ ការណែនាំពីការវិចខ្ចប់សំណល់រឹងរាវ និងវិមជ្ឈការ និង វិសហមជ្ឈការ និងការប្រមូលសេវា ការគ្រប់គ្រងតំបន់បរិស្ថាន និងជាពិសេសធ្វើប្រភូកម្មមុខងារនៅថ្នាក់ក្រោមជាតិ ដើម្បីប្រគល់​នូវ​ភាពជា​ម្ចាស់ លើ​មុខងារ​សិទ្ធិអំណាច​ការទទួលខុសត្រូវ និង​ធនធាន (​ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និង​បុគ្គលិក​) ឲ្យ​ទៅ​ក្រុមប្រឹក្សា​នៅ​ថ្នាក់ក្រោម​ជាតិ ដូចជា ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សា​សង្កាត់ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​មូលដ្ឋាន​ឲ្យបានទាន់ពេលវេលា ។

លោកបានណែនាំដល់រដ្ឋបាលខេត្ត ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តការងារ និងត្រូវសហការជាមួយថ្នាក់មូលដ្ឋាន ដើម្បីធ្វើយ៉ាងណាថែរក្សាការពារបរិស្ថានធម្មជាតិ ដែលនៅសេសសល់ឲ្យបាន និងត្រូវចូលរួមការអនុវត្តថែរក្សាអនាម័យនៅតាមដងផ្លូវសួនច្បារជាដើមឲ្យក្លាយជាទីក្រុងមួយដែលស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរណ៏មកលេងកំសាន្ត ក្នុងន័យការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឲ្យបានជោគជ័យ ព្រោះថាការការពារបរិស្ថាននិងថែរក្សាអនាម័យពិតជាមានសារៈសំខាន់ណាស់ដល់ប្រជាពលរដ្ឋទូទាំងខេត្តប៉ៃលិនដើម្បីផ្តល់នូវបរិយាកាសសប្បាយរីករាយ និងជួយទុបស្កាត់គ្រោះថ្នាក់ទឹកជំនន់ គ្រោះរាំងស្ថួត ខ្យល់កន្ទាក់ រន្ទាំបាញ់ ដើម្បីឆ្លើយតបទៅនឹងការអនុវត្តផែនការការគ្រប់គ្រងសហគមន៏តំបន់ការពារធម្មជាតិ និងការងារអប់រំបរិស្ថាន ព្រមទាំងការងារការប្រែប្រួលអាកាសធាតុផងដែរហើយដូច្នេះថ្នាក់ក្រោមជាតិទាំងអស់ត្រូវពង្រឹងពង្រីកសមត្ថភាពខ្ពស់ដើម្បីអនុវត្តជាក់ស្តែងទទួលបានជោគជ័យ៕ ស សារ៉េត


ចែករំលែក៖