ចិននៅតែជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេនៅលើពិភពលោក បើទោះបី ប៉ុន្មានឆ្នាំចុងក្រោយនេះមានការថ្លាក់ចុះក្តី។ ផលិតផលក្នុងស្រុកសរុប របស់ចិន មានកំណើនដល់ទៅ៧ភាគរយ ក្នុងឆមាសទីពីរ។
ប្រធានធនាគារកណ្តាលចិនលោក Zhou Xiaochuan បានឲ្យដឹង នៅទីក្រុងវ៉ា ស៊ីនតោនថា ប្រទេសដែលមាន សេដ្ឋ កិច្ចធំជាងគេទី២ របស់ពិភព លោកទំនង ជានឹងកើនឡើងដល់៧ ភាគរយនៅឆមាស ទី២នៃឆ្នាំនេះ ។
កន្លងមកកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន បានថយចុះក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះដោយបាន ធ្លាក់ចុះពីជាង ១០ភាគរយ សម្រាប់ឆ្នាំទៅ ៦,៦ភាគរយ កាលពីឆ្នាំមុន។ ប៉ុន្តែចាប់តាំងពីឆ្នាំនេះ កម្លាំងចលករនៃ កំណើនសេដ្ឋកិច្ចបានស្តារឡើងវិញដោយអរគុណ ដល់ការកើនឡើង យ៉ាងឆាប់ រហ័សនៃការប្រើប្រាស់។
លោក Zhou បានប្រាប់សិក្ខាសាលា ធនាគារ អន្តរជាតិមួយស្របគ្នានឹងកិច្ចប្រជុំ នៃការធ្លាក់ចុះ នៃមូលនិធិរូបិយវត្ថុអន្ដរជាតិ និងធនាគារ ពិភពលោក។ IMF ព្យាករ កាលពីថ្ងៃទី៩ ខែតុលាថា ផលិតផលក្នុង ស្រុក សរុបរបស់ចិននឹងកើនឡើង ៦,៨ ភាគរយនៅឆ្នាំ២០១៧។
លោក Zhou អភិបាលខេត្តប្រជាជនចិន បានមានប្រសាសន៍ថា “ផលិតផលក្នុង ស្រុកសរុប របស់ប្រទេសចិនបានកើន ឡើង ៦,៩ភាគរយ នៅក្នុងឆមាសទី១នៃឆ្នាំ ២០១៧ និងនៅពាក់កណ្តាល បន្ទាប់ វាប្រហែល ជាអាចឈានដល់ ៧ភាគ រយ”។
បើទោះបីប្រទេសចិនប្រឈមមុខបញ្ហាពាណិជ្ជកម្មជាមួយនឹងអាមេរិក ក៏ដូចជា កាត់ផ្តាច់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយកូរ៉េខាងត្បូង តាមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ តែកំណើនសេដ្ឋកិច្ច របស់ចិន នៅតែរីកចម្រើនខ្ពស់ដដែល។ នៅពេលនេះដែរ មូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានបង្កើនការព្យាករពីកំណើនសេដ្ឋកិច្ចចិន សម្រាប់ឆ្នាំ២០១៧នេះ កើន ឡើង ដល់ ៦,៨ភាគរយ៕ ម៉ែវ សាធី