សារព័ត៌មាន Sputnik បានផ្សាយថា អ្នកដឹកនាំកម្មវិធីទូរទស្សន៍ដ៏ល្បីនៅក្នុងប្រទេសរុស្ស៊ីគឺនាង Ksenia Sobchak បានប្រកាសថានឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីរុស្ស៊ីនៅក្នុងឆ្នាំ២០១៨ខាងមុខ។
នៅលើគេហទំព័រ sobchakprotivvseh.ru នាង Ksenia Sobchak បានសរសេរថា«ខ្ញុំឈ្មោះKsenia Sobchak ជាបេក្ខភាពប្រធានាធិបតីរុស្ស៊ី»។ នាងបានបន្តទៀតថា«ខ្ញុំជាបេក្ខភាពប្រឆាំង ជាមួយបក្សទាំងអស់។ នាង Ksenia Sobchak មានអាយុ៣៦ឆ្នាំ។ ពាក់ព័ន្ធនឹងការប្រកាសខាងលើអ្នកនាំពាក្យប្រធានាថិបតីពូទីន លោក Dmitry Pesko v បញ្ជាក់ថា ពិធីការនីខាងលើមានលក្ខណគ្រប់គ្រាន់តាមច្បាប់រដ្ឋធម្មនុញ្ញ រុស្ស៊ី ក្នុងការចូលរួមប្រគួតប្រជែងតំណែងប្រធានាធិបតី។
នាង Ksenia Sobchak គឺជាកូនស្រី របស់អភិបាលក្រុង St Peterburg ជាមួយនឹងភាពល្បីល្បាញ របស់នាងរួមជាមួយឪពុកអាចជួយឲ្យនាងទទួលបាន ជោគជ័យ ក្នុងឆាកនយោបាយបន្ទាប់ពីអាជិបជាពិធីការនីដ៏ល្បី។
នៅពេលដែលនាងប្រកាស នៅលើគេហទំព័រ ភ្លាមពីបំណងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី នាងទទួលបានការគាំទ្រជាច្រើន ដោយតាមរយៈការចុះហត្ថលេខា។ នាង Ksenia Sobchak ត្រូវការហត្ថលេខាគាំទ្រ១សែននាក់ ទើបគ្រប់លក្ខណៈធ្វើជាបេក្ខភាពប្រធានាធិបតី។
នាង Ksenia Sobchak ជាបុគ្គលល្បីមានពលរដ្ឋរុស្ស៊ីភាគច្រើនបានស្គាល់ក្រៅពីពិធីការនីនាងជាសកម្មជនសង្គមដ៏ទាកទាញ និងជាកូនស្រីរបស់អភិបាលក្រុង St Peterburg លោក Anatoly Sobchak។ ប៉ន្តែលើផ្នែកនយោបាយនាងនៅមិនទាន់មានជំនាញ បទពិសោធន៍នៅឡើយទេ ដូច្នេះនាងត្រូវតែរៀនសូត្របន្ថែមទៀតពីឪពុករបស់នាង បើចង់ក្លាយជាបេក្ខភាពប្រធានាធិបតីនោះ៕ ម៉ែវ សាធី