ភ្នំពេញ៖ បុរសម្នាក់វ័យជាង៥០ឆ្នាំ បាននាំស្រីស្នេហ៍វ័យក្មេងឡើងឋានសួគ៌ ស្រាប់តែប្រពន្ធតាមទាន់នៅក្នុងអូតែលយីហោ(ផាលេស) រហូតឈានទៅដល់ការប្រើហិង្សា ប្រតាយប្រតប់គ្នា បង្កឲ្យមានការភ្ញាក់ផ្អើលដល់ សមត្ថកិច្ចនាំមកធ្វើកិច្ចសន្យានៅប៉ុសិ៍ផ្សារថ្មី៣ ភ្លាមៗផងដែរ ហើយបើតាមសម្តីរបស់ប្រពន្ធលោកប្ដីកំហូច បានឲ្យដឹងថា បី្តរបស់គាត់ លួចមានស្រីក្មេងច្រើនឆ្នាំហើយ ប្រព្ធន និងកូនៗតាមទាន់ច្រើនលើកច្រើនសារនៅមិនរាងចាល ។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅអូតែលយីហោ(ផាលេស) នៅចំណុចផ្លូវ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពពីក្រុមគ្រួសារ និងប្រពន្ធនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់បានតាមរកបុរសចំណាស់វ័យជាង៥០ឆ្នាំ ដែលត្រូវជាប្ដី និងឪពុករបស់ពួកគាត់ហើយក៏ស្រាប់តែប្រទះឃើញនៅអូតែល(ផាលេស) នៅផ្លូវ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ពេលនោះស្រ្តីជាប្រពន្ធបានខឹងសម្បា ប្រតាយប្រតប់គ្នាជាមួយប្ដី និងស្រីក្មេងដែលជាស្រីស្នេហ៍ ពេលនោះក៏បង្កការភ្ញាក់ផ្អើលដល់ខាងអូតែលបានរាយការណ៍ទៅ សមត្ថកិច្ចមូលដ្ឋានប៉ុសិ៍្តផ្សារថ្មី៣ បាននាំពួកគាត់មកធ្វើកិច្ចសន្យា ប្រពន្ធសុំលែងលះ តែបុរសជាប្ដីមិនព្រមលែងលះ ដោយមានការសម្របសម្រួលពីសមត្ថកិច្ច ក៏ធ្វើបានកិច្ចសន្យាថា បើ ប្តីមានស្រីលើកក្រោយទៀត នឹងឡើងតុលាការលែងលះតែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចបានណែនាំ និងធ្វើកិច្ចសន្យាជានាគ្នានៅនគរបាលប៉ុស្តិ៍ផ្សារថ្មី៣ រួចក៏ឲ្យត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ៕ ស តារា