ព័ត៌មានទាន់ហេតុការណ៍៖

លោលឃួង ស្រេង៖ វេទិកាសាធារណៈជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យដឹងពីតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញា៖ លោកឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ បានបញ្ជាក់ថា៖ វេទិកាសាធារណៈ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យដឹងពីតម្រូវចំបាច់របស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន និងដើម្បីស្តាប់នូវអ្វីដែលជា កង្វល់ និងការចង់បានរបស់ប្រជាពលរដ្ឋ ក្នុងកាកែលម្អរក្នុងសហគមន៍របស់ពួកគាត់ឲ្យកាន់តែល្អប្រសើរ លើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៏ មូល ដ្ឋាន ។ នេះជាការលើកឡើងរបស់លោក ឃួង ស្រេង នៅក្នុង វេទិកាសាធារណៈ ដែលបានធ្វើ ឡើង នៅខណ្ឌទួលគោក កាលពីព្រឹកថ្ងៃទី ១៩ សីហា ឆ្នាំ ២០១៧ ដោយមានការចូលរួមពីលោកម៉ប់ សារិនប្រធាន ក្រុមប្រឹក្សារាជធានីភ្នំពេញ ។

លោកឃួង ស្រេង បានបញ្ជាក់ថា៖ វាទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនៅព្រឹកនេះ ផ្តោតសំខាន់ពាក់ព័ន្ធបញ្ហា៣ចំណុច ដែលទាក់ទងនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍន៍មូលដ្ឋាន។

សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ និងសំណូមពររបស់ប្រជាពលរដ្ឋ លើការទិទាន និងរិះគន់យ៉ាងណាក៏ដោយ គឺពិតជាបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនាពេលកន្លងមក ដើម្បីរដ្ឋបាលរាជធានីកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព និងមានប្រសិទ្ធភាពក្នុងនាមជាតំណាងរដ្ឋបាលសាធារណៈ ៕ សំរិត


ចែករំលែក៖