ព័ត៌មានទាន់ហេតុការណ៍៖

ដដែលៗ! គម្រោងដេញថ្លៃ២ឃុំក្នុងស្រុកពញាក្រែកដូចលេងបាយឡុកបាយឡ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ មានការដេញថ្លៃគម្រោងធ្វើផ្លូវ និងលូកាត់ផ្លូវដែលស្ថិតនៅឃុំកក់ និងឃុំដូនតី ក្រោមការចូលរួមពីលោកឃី សុភាលីន អភិបាលនៃគណៈអភិបាលស្រុក ពញាក្រែក លោក ទ្រី ប៊ុនអុី នាយក ទីប្រឹក្សាខេត្តត្បូងឃ្មុំ លោក វ៉ា ប៊ុនហេង នាយកទីប្រឹក្សាផែនការវិនិយោគ ។

លោកអភិបាលស្រុកពញាក្រែកបាន មានប្រសាសន៍ថា សូមឲ្យបងប្អូនដែល មានគម្រោងដេញថ្លៃធ្វើផ្លូវទាំងអស់រក្សាសណ្តាប់ធ្នាប់កុំឲ្យមានភាពរញ៉េរញៃ៉ ឬឃុបឃិតគ្នាជាលក្ខណៈប្រពន្ធ័ដោយប្រព្រឹត្តអំពើ ពុករលួយយកលុយទឹកតែចែកគ្នា ហើយការអនុវត្តគម្រោងមិនសមស្របតាមបទដ្នាននៃគម្រោងដែលបានដាក់ក្នុងលក្ខខណ្ឌ ដោយគ្មានគុណភាពល្អសម្រាប់ផ្លូវ ។

កន្លងមកគេតែងតែឃើញការដេញថ្លៃ នៅ តាមឃុំស្រុកនានាក្នុងខេត្តត្បូងឃ្មុំតែងតែមានការចរចាថ្លៃគម្រោងទុកជាមុនបើសិនជាភាគីម្ខាងត្រូវរ៉ូវគ្នានោះគេនឹងដាក់ សំណើមានន័យថា ដាក់ឲ្យគ្រប់លក្ខខណ្ឌតែ ប៉ុណ្ណោះ ហើយបានធ្វើឲ្យអ្នកចាំយកទឹកតែ បង្កភាពរញ៉េរញ៉ៃដោយធ្វើឲ្យអាជ្ញាធរឃុំស្រុកឈឹក្បាលវិលមុខដោយសារអ្នកមកចាំយកទឹកតែដែលមិនមែនជាម្ចាស់គម្រោង ដេញថ្លៃ ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៧ ក្នុងសាលាស្រុកត្បូងឃ្មុំមានការដេញថ្លៃគម្រោងមានភាពរលូនមិនមាន ភាពរញ៉េរញ៉ៃអ្វីទៀតគឺមានន័យថា ម្ចាស់ក្រុមហ៊ុនដែលចង់បានគម្រោងផ្លូវយកទៅសាងសង់បានចរចាគ្នាជាមុន មុនពេល គម្រោងដេញថ្លៃចាប់ផ្តើមដោយក្រុមហ៊ុនផ្សេងទៀតដែលចង់បានត្រូវចរចាឲ្យថ្លៃទឹកតែទៅក្រុមហ៊ុនម្ខាងទៀតចំនួន៣០០ដុល្លារ ខ្លះ៥០០ដុល្លារដើម្បីកុំឲ្យដាក់សំណើ ។

ក្រោយការដេញថ្លៃត្រូវបានបព្ចាប់ គម្រោងដេញថ្លៃត្រូវបានទៅលើក្រុមហ៊ុន ហាវ ហេង ក្នុងទឹកប្រាក់៨៦.៩៤០.០០០ រៀលដែលមានតម្លៃទាបជាងគេ។ ក្រោយ មកម្ចាស់គម្រោងនោះបានយកលុយដើរចែកទឹកតែពាសវាលពាសកាលធ្វើឲ្យប្រជាពលរដ្ឋបានឃើញសម្តែងការមិនពេញចិត្ត។

ប្រជាពលរដ្ឋបានបង្ហើបប្រាប់ថា បើការដេញថ្លៃនៅតែមានការឃុបឃិតគ្នាបែបនេះ តើផ្លូវដែលធ្វើឲ្យក្នុងឃុំរបស់ពួកគាត់មានគុណភាពល្អទេ? ៕ ហេង សូរិយា


ចែករំលែក៖