ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញបុរសម្នាក់ចងកស្លាប់យ៉ាងអាណោចអាធ័មទៅនឹងធ្នឹមផ្ទះ

ចែករំលែក៖

ខេត្តកណ្ដាលៈ បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញស្លាប់យ៉ាងអាណោចអាធ័មទៅនឹងធ្នឹមផ្ទះ ដោយសង្ស័យថា ចង.កធ្វើអត្ដឃាត ។ ហេតុការណ៍ខាងលើនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

មន្រ្ដីនគរបាលផ្នែកកោសល្យវិច័យស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះចងកធ្វើអត្ដឃាតឈ្មោះ ង៉ែត សំរេច ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ក្រុមគ្រួសារសពជនរងគ្រោះបានឲ្យដឹងថា រយៈពេល២ថ្ងៃកន្លងមកជនរងគ្រោះបានត្អួញត្អែរប្រាប់ថា ខ្លួនមានអការមិនស្រួល បត់ជើងតូចមិនចេញសោះ ។ លុះរហូតមកដល់វេលាម៉ោង៦និង១០នាទី ឈ្មោះ ង៉ែត មឿន ភេទប្រុស អាយុ២២ឆ្នាំ ដែលត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះបានបើកទ្វារចូលក្នុងផ្ទះ ស្រាប់តែឃើញជនរងគ្រោះ(បងប្រុស)ឈ្មោះ ង៉ែត សំរេច បានចង.កធ្វើអត្ដឃាតសម្លាប់ខ្លួនទៅនឹងធ្នឹមផ្ទះ ។ ភ្លាមនោះក៏ធ្វើឲ្យការភ្ញាក់ផ្អើលស្រែកឆោឡោហៅឪពុក និងបងប្អូនឲ្យមកមើល បន្ទាប់មកបានរាយការណ៍ប្រាប់សមត្ថកិច្ចមកពិនិត្យធ្វើកោសល្យវិច័យ ។

ក្រោយពីទទួលព័ត៌មានរួច សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលហការជាមួយកម្លាំងផ្នែកកោសល្យវិច័យស្រុក ក្រុមប្រឹក្សាឃុំ ពេទ្យ មេភូមិ បានពិនិត្យសព រូចបញ្ជាក់ថា ជនរងគ្រោះស្លាប់នេះ គឺមកពីធ្វើអត្ដឃាតចង.កសម្លាប់ខ្លួនពិតប្រាកដមែន ពុំមានជាប់ពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងនោះឡើយ ។

ក្រោយពិនិត្យរួចសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វីបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖