ព័ត៌មានទាន់ហេតុការណ៍៖

សាកសពបុរសម្នាក់ត្រូវគេប្រទះឃើញស្លាប់ក្នុងទឹកប្រឡាយ

ចែករំលែក៖

ភ្នំពេញ៖ សាកសពបុរសម្នាក់ត្រូវគេប្រទះឃើញស្លាប់សណ្តែងក្នុងទឹកប្រឡាយ បង្កការភ្ញាក់ផ្អលកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ មុំ ស៊ុន ភេទប្រុស អាយុ៤០ឆ្នាំមុខរបរ ធ្វើចំការ មានទីលំនៅ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចដដែលបន្តថា មូលហេតុ: បើតាមការបំភ្លឺរបស់ប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា ជនរងគ្រោះជាមនុស្សញៀនស្រា ហើយតែងតែផឹកស្រាស្រវឹងជាប្រចាំ លុះព្រឹកឡើងនាវេលាម៉ោងខាងលើ ក៏ឃើញដេកស្លាប់ក្នុងប្រឡាយទឹកតែម្តង។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញចុះមកពិនិត្យ ៕

 


ចែករំលែក៖