ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមចោរប្រដាប់ដាវស្ទាក់ផ្លូវប្លន់ម៉ូតូZOOMRE-Xមួយគ្រឿងបានដោយសុវត្ថិ​ភាពនៅខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូទៅលេងផ្ទះប្អូន លុះត្រឡប់មកវិញ ខណៈមកដល់ពាក់កណ្តាលផ្លូវ ក៏ត្រូវក្រុមចោរប្រដាប់អាវុធ(ដាវ)ប្លន់ម៉ូតូZOOMRE Xបានដោយសុវត្ថិ​ភាព។

ហេតុការណ៍​នេះ​បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៧និង៣០នាទី​យប់​ថ្ងៃ​ទី២០ខែតុលា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវបេតុង ៣០ម៉ែត ភូមិព្រៃល្ងរ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។​

ជនរងគ្រោះឈ្មោះ ឈិន ប៊ុនណារិទ្ធ ភេទប្រុស អាយុ៣៣មុខរបរជាងដែក រស់នៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។​ ម៉ូតូដែលជនសង្ស័យប្លន់យកម៉ាកZOOMRE-Xពណ៌ខៀវ ពាក់ស្លាកលេខ​ ភ្នំពេញ 1DO-7764 ។​

នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅលេងផ្ទះប្អូននៅភូមិទួលពង្រដើម្បីនិយាយកិច្ចការ​ងារ ហើយក៏បានត្រឡប់មកផ្ទះវិញ។​លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន៤នាក់ជិះម៉ូតូចំនួន២គ្រឿងមកកៀរ ​ហើយបំបុកម៉ូតូ​ជនរងគ្រោះឲ្យ​ចុះពី​លើម៉ូតូ ដោយមានដាវចំនួន២ដើម ស្រែក​គំរាម​ថា ហែងចង់ងាប់ ឬចង់រស់ ពេលនោះ​ជនរងគ្រោះ​ភ័យហើយចុះពីលើម៉ូតូរត់ចោលម៉ូតូ បន្ទាប់មកជនសង្ស័យទាំងនោះបានលើកម៉ូតូជិះទៅបាត់ដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុ ជនរងគ្រោះទៅផ្ទះទៅយកកាតគ្រីម៉ូតូនាំប្រពន្ធទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍​នគរបាលចោមចៅដើម្បីឲ្យជួយ​ស្រាវ​ជ្រាវ​រកមុខសញ្ញាខាងលើមក​ផ្ដន្ទាទោស​តាមច្បាប់៕ សុខសែនជ័យ


ចែករំលែក៖