ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់តាមដីកាពីបទរក្សាទុក ដឹកជញ្ជួន ឬជួញដូរដោយខុសច្បាប់សារធាតុញៀន

ចែករំលែក៖

ខេត្តតាកែវ ៖ ដោយអនុវត្តន៍តាមការចង្អុរបង្ហាញ ពីសំណាក់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរ បាល ខេត្តតាកែវ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១៤និង៥០នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក ដឹកនាំដោយលោកវរសេនីយ៍ទោ យុគ សារ៉ាត់ អធិការ បានចុះចាប់តាមដីកា បង្គាប់ឲ្យចាប់ខ្លួន តាមដីកាលេខ១៣១៣/០១៦ ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៦ ដោយលោក ឡុង សិកា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តតាកែវ។

ជនសង្ស័យឈ្មោះ សុខ អឿន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ពីបទ រក្សាទុក ដឹកជញ្ជួន ឬជួញដូរដោយខុសច្បាប់សារធាតុញៀន ប្រព្រឹត្តនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ន បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោស តាម មាត្រា៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន ។

បច្ចុប្បន្នកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ៕ ភ្នំដា


ចែករំលែក៖