ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់តាមឪពុកទៅច្រូតស្មៅគោលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្មេងប្រុសម្នាក់លង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ពេលតាមឪពុកទៅច្រូតស្មៅគោ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៣និង២០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៧ នៅចំណុចភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោកវរសេនីយ៍ត្រី​ ស្រី សំណាង មេបញ្ចាការកងរាជអាវុធហត្ថស្រុកសន្ទុក បានឲ្យដឹងថា មុនពេលកើតហេតុ ឪពុក ក្មេងប្រុសរងគ្រោះជាប់រវល់ច្រូតស្មៅគោ ឯកូនចុះ​លេងទឹក មកជួយមិនទាន់ ទើបបណ្ដាលក្មេងប្រុសលង់ទឹកប្រឡាយ ស្លាប់នៅក្រោយផ្ទះតែម្ដង ។ ក្មេងប្រុសរងគ្រោះ ឈ្មោះ សេន ឡាយ ភេទប្រុស អាយុ៧ឆ្នាំ មាន ឪពុក ឈ្មោះសាំង សេន អាយុ២៧ឆ្នាំ និងម្ដាយឈ្មោះ យឹម សាន់ អាយុ ២៧ឆ្នាំ ​រស់នៅភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ​។

ក្រោយកើតហេតុ សមត្ថកិច្ចធ្វើកុសល្យវិច័យ​លើសាកសព​រួចសន្និដ្ឋានថា ពិតជាស្លាប់ដោយសារ លង់ទឹកប្រាកដមែន រួចប្រគល់សាកសពឲ្យ សាច់ញាតិ ក្រុមគ្រួសារ ឪពុកម្ដាយ ធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី​


ចែករំលែក៖