ភ្នំពេញៈ នៅវេលារំលងអាធ្រាត្រ ឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ កម្លាំងល្បាតប៉ុស្តិ៍ទំនប់ទឹកបានឃាត់ខ្លួនក្មេងទំនើង២នាក់ បន្ទាប់ពីជិះម៉ូតូកែច្នៃបំពង់ស៊ីម៉ាំង នៅចំណុចផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
សមត្ថកិច្ចឲ្យដឹងថា អ្នកដែលត្រូវឃាត់ខ្លួន ឈ្មោះ ឆោម វ៉ាន់ដា ភេទប្រុស អាយ២០ឆ្នាំ មុខរបរ ជាម៉ូតូ ស្នាក់នៅផ្ទះជួលម្តុំវត្តទួល
សង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងឈ្មោះ ថៃ វ៉ាន់ឌី ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅជាមួយគ្នា មុខរបរ ជាងជួសជុលទូរទស្សន៍ ។ ពួកគេជិះម៉ូតូ ១គ្រឿង ម៉ាកMSX ពណ៌ក្រហម បិទខ្មៅ ស្លាកលេខ 1FY5169 ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ក្មេងទំនើង២នាក់ខាងលើបានជិះម៉ូតូ កែច្នៃបំពង់ស៊ីម៉ាំង ត្រូវកម្លាំងសមត្ថកិច្ចល្បាតបានប្រទះឃើញបានបញ្ជាឲ្យចូលខាង ប៉ុន្តែជនសង្ស័យទាំង២នាក់មិនស្តាប់នោះទេ បែរជាធាក់ដៃម៉ូតូសមត្ថកិច្ចបណ្តាលឲ្យដួលបាក់ដៃម៉ូតូ រងរបួសចង្កាដេរ៣ថ្នេរ រួចត្រូវបានសមត្ថកិច្ចដេញចាប់បានយកមកប៉ុស្តិ៍ទំនប់ទឹកដើម្បីសួរនាំ ។
ជនសង្ស័យ និង ម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីចាត់ការតាមនីតិវិធី៕ ស រស្មី