ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រី ម៉ែន សំអន៖ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ដយកចិត្ដទុកដាក់ជាមួយ កម្មករ កម្មការិនី ៣ពាន់នាក់ ដែលកំពុងធ្វើការនៅប្រទេសថៃ

ចែករំលែក៖

ភ្នំពេញ៖ លោកស្រីម៉ែន សំអន បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្ដយកចិត្ដទុកដាក់ មើលថែទាំ ការពារ និងសុខទុក្ខជូនបងប្អូន ពលករ កម្មករ កម្មការិនី ដែលកំពុងធ្វើការ នៅប្រទេសថៃ ជាង៣ពាន់នាក់លោកស្រីឧបនា យករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់បែបនេះ ខណៈលោកស្រីជួបសំណេះ សំណាលជាមួយកម្មករ កម្មការិនី ប្រមាណជាង៣ពាន់នាក់ ដែលកំពុងធ្វើការនៅរោងចក្រផលិតសាច់មាន់ប៉ានុសផូលទ្រី (Panus Poultry)ខេត្តឈុនបុរីនៅប្រទេសថៃព្រឹកថ្ងៃទី២២ តុលា ឆ្នាំ២០១៧ ។

ថ្លែងក្នុងឱកាសនោះ លោកស្រី ក៏បានពាំនាំនូវការផ្តាំផ្ញើរ និងសាកសួរសុខទុក្ខពីសំណាក់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបានផ្តល់កម្លាំងចិត្តឲ្យកម្មករពលករខ្មែរទាំងអស់ប្រឹងប្រែងធ្វើការងារ កាន់តែសកម្មថែមទៀត ដើម្បីទទួល បានប្រាក់ខែខ្ពស់ និងទទួលការពេញចិត្តពីថៅកែរោងចក្រ។

ការមកជួបសំណេះសំណាលនេះ ពិតជាគូសបញ្ជាក់ពីការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែល មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ដែលជានិច្ចកាលតែងតែ មានមនោសញ្ចេតនាជិតស្និទ្ធជាមួយប្រជាជន និងជាមួយពលករ ។

ជាក់ស្តែង ដូចជាពេលនេះ ទោះជាបងប្អូនមកធ្វើការនៅប្រទេសថៃ ឆ្ងាយពីស្រុកកំណើតក្តី ក៏សម្តេចនៅតែគិតគូរ និងបានចាត់តាំងខ្ញុំ និងឯកឧត្តមមួយចំនួនទៀត ដូចជា លោក អ៊ិត សំហេងលោក ហ៊ុន ម៉ានី លោក ហ៊ុន ម៉ាណែត និងលោក ព្រុំ សុខា ជាតំណាងមកជួបសំណេះ សំណាលជាមួយប្អូនៗ ដើម្បីសាកសួរសុខទុក្ខ និងចែករំ លែកព័ត៌មាន និងជួយដោះស្រាយបញ្ហាផ្សេងៗ ដែលប្អូនៗជួបប្រទះ។

បច្ចុប្បន្នរាជរដ្ឋាភិបាលបានផ្ដល់លិខិតឆ្លងដែនជូនពលកយើង ដោយមិនគិតថ្លៃ និងបានរៀបចំ គណៈកម្មាការផ្ដល់ភាពស្របច្បាប់ ដល់ពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ដើម្បីដោះស្រាយការលំបាកនានា ជាពិសេសជួយសម្រួលឱ្យប្អូនៗពលករយើងរស់នៅ និងធ្វើការដោយស្របច្បាប់ និងដោយមានកិត្តិយស រួចផុតពីការរំលោភ ជិះជាន់ កេងប្រវ័ញ្ច និងហានិភ័យផ្សេងៗ។

ដោយឡែក ភាគីកម្ពុជាបានបើកយុទ្ធនាការ១០០ថ្ងៃ ដោយផ្ដល់ឯកសារជាលិខិតធ្វើដំណើរ(TD) និងប័ណ្ណពលករកម្ពុជាធ្វើការនៅបរទេស (OCWC) ជូនពលករយើងចំនួន១៦ម៉ឺន នាក់។ ការធ្វើ TD និងOCWC ថ្មី ដោយប្រើរយៈពេលតែមួយថ្ងៃ តម្លៃ២.៣៥០បាត និងបញ្ជូនបុគ្គលិក៣៦០នាក់មកបំពេញបេសកកម្មនេះ។

សូមបញ្ជាក់ថា៖ ឯកសារទាំងពីរខាងលើពិតជាមាន ប្រយោជន៍ និងជួយប្អូនៗឱ្យទទួលបានសិទ្ធរស់នៅ ធ្វើ ដំណើរ និងធ្វើការងារដោយស្របច្បាប់នៅប្រទេសថៃ អាចសុំទិដ្ឋាការស្នាក់នៅ (Stay Permit) និងសៀវភៅការងារ (Work Permit) ពីអាជ្ញាធរថៃ។ លើសពីនេះទៀត ប្អូនៗក៏អាចទទួលបាននូវការការពារសិទ្ធតាមច្បាប់ទទួល បាន ប្រាក់ឈ្នួលសមស្រប មានសិទ្ធិបើកគណនីធនាគារ និងអាចធ្វើប័ណ្ណបើកបរ ។

លោកស្រីបានផ្តាំផ្ញើរដូចតទៅ:សូមប្អូនៗដែល ជាពលករខ្មែររស់នៅ ធ្វើការងារ ត្រូវគោរពច្បាប់ប្រទេសថៃ។ ដាច់ខាតមិនត្រូវប្រព្រឹត្តិបទល្មើស ដូចជាអំពើហឹង្សា គ្រឿង ញៀនជា ហើយកុំជឿតាមការ ញ៉ោះញ៉ង់របស់គណបក្សប្រឆាំងដែលមានបំណង បំផ្លាញសន្តិភាព និងរារាំងដល់ការអវឌ្ឍនប្រទេស។ ចំណែកឯថៅ កែក្រុមហ៊ុន សូមបន្តទទួលពលករខ្មែរបន្ថែមទៀត និងសូមអាណិតស្រឡាញ់ពលករខ្មែរដូចពលករថៃ និងស្ថានទូត ស្ថានអគ្គកុងស៊ុលកម្ពុជា សូមបន្តការយកចិត្តទុកដាក់តាមដាន និងជួយដោះស្រាយរាល់បញ្ហានានារបស់ពលករខ្មែរ ស្រប តាមច្បាប់អន្តរជាតិ ច្បាប់ប្រទេសថៃ និងស្មារតីនៃ MOU ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខា៕ សំរិត


ចែករំលែក៖