ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមពិធីថ្វាយព្រះភ្លើងអតីតព្រះមហាក្សត្រ ព្រះបាទ ភូមិបុល អាឌុលយ៉ាតេជ នៃព្រះរាជាណាចក្រថៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ

ចែករំលែក៖

សេចក្តីជូនព័ត៌មាន

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមពិធីថ្វាយព្រះភ្លើងអតីតព្រះមហាក្សត្រ ព្រះបាទ ភូមិបុល អាឌុលយ៉ាតេជ នៃព្រះរាជាណាចក្រថៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។

សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងត្រូវអមដំណើរដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ព្រមទាំងសមាជិកនៃរាជរដ្ឋាភិបាលកម្ពុជាដទៃទៀត។

ការអញ្ជើញចូលរួមរបស់សម្តេចតេជោនាយករដ្ឋមន្រ្ដី ក្នុងពិធីនេះ គឺដើម្បីសម្តែងនូវសមានចិត្ត និងមរណទុក្ខដ៏ស្មោះស្ម័គ្រ ថ្វាយ និងជូនចំពោះរាជវង្សានុវង្ស រាជរដ្ឋាភិបាល និងប្រជាជនថៃ ព្រមទាំងសម្តែងការគោរពចុងក្រោយចំពោះព្រះវិញ្ញាណក័្ខន្ធអតីតព្រះមហាក្សត្រថៃ ដែលបានសោយទីវង្គតកាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៦ ។

រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧

 


ចែករំលែក៖