អគារ Europa នៅទីក្រុងប្រុ៊ចសែល ប្រទេស បែលហ្សុិកបន្តបិទទ្វារថែម មួយសប្តាហ៍ទៀត ដើម្បីស្រាវជ្រាវពីជាតិ ពុល ធ្វើឲ្យកិច្ចប្រជុំជាប្រចាំរបស់មេដឹកនាំអឺរ៉ុប ត្រូវប្តូរទីតាំង ទៅកាន់កន្លែងផ្សេង វិញ។
នៅមុនពេលកិច្ចប្រជុំជាប្រចាំរបស់អឺរ៉ុបដែលត្រូវធ្វើឡើងនៅថ្ងៃទី១៩និង២០ ខែ តុលា ក៏មានចំហាយជាតិពុលចេញពីបំពង់ លូ ធ្វើឲ្យ អគារទាំងមូលត្រូវជម្លៀសអ្នក ដែលធ្វើការនៅខាងក្នុងជាលើកទីពីរ ក្នុង រយៈពេល៦ថ្ងៃ។
ហេតុការណ៍ដំបូងកើតឡើងនៅ ថ្ងៃទី ១៣ ខែតុលា នៅពេលនោះបុគ្គលិកប្រហែល២០នាក់ដែលបម្រើការអាហារដ្ឋាននៅ អគារ Europa ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារតែស្រូបជាតិពុល។ ដល់ថ្ងៃទី ១៨ ខែតុលា ក៏មានមនុស្សមួយចំនួនទៀតត្រូវទៅកាន់មន្ទីរពេទ្យដោយសារតែចំហាយពុលផងដែរ។
អគារអឺរ៉ុប ដែលមានឈ្មោះថា The Egg( សុ៊ត) ទើបតែបើកទ្វារកាលពីខែ មករាកន្លងមក ដោយសារតែមានវិវាទ ទៅលើប្រាក់ចំណាយសាងសង់រហូតដល់ទៅ៣២១លានអឺរ៉ូ ជិត ៤០០លានដុល្លារ អាមេរិក។
សារព័ត៌មានរ៉យទ័របានផ្សាយថា មន្ត្រីអឺរ៉ុបមួយរូបបានឲ្យដឹងថាមន្ត្រីសុវត្ថិភាព និងសុខាភិបាលបែលហ្ស៊ិកបានចាត់ទុក ហេតុការណ៍ខាងលើកើតចេញពីប្រភពតែមួយ។
បុគ្គលិកដែលធ្វើការនៅក្នុងអគារ អឺរ៉ុប និងកិច្ចប្រជុំនានានឹងត្រូវប្តូរទៅកាន់ទីតាំងអគារ Justus Lipsius រហូតដល់ជាតិពុលត្រូវបានដោះស្រាយរួចរាល់។
ហេតុការណ៍ខាងលើកើតឡើងក្រោយពេលដែលក្រុមភេរវកម្មIS មានគម្រោង វាយប្រហារដោយថ្នាំពុល សារធាតុពុលនៅក្នុងស្បៀងអាហារនិងផ្លែឈើនៅក្នុង តំបន់អឺរ៉ុប ក្រោយពេលដែលក្រុម IS រកឃើញវិធីវាយប្រហារថ្មី ដាក់ថ្នាំពុលក្នុង ស្បៀងអាហារ នៅអឺរ៉ុប និងអាមេរិក?
ក្រុមភេរវកម្ម IS ដែលទទួលបរាជ័យជាបន្តបន្ទាប់នៅក្នុងទឹកដីស៊ីរី និងអីុរ៉ាក់ បានឡើងគម្រោង ជ្រើសរើសក្រុមឧទ្ទាម ដើម្បីបំពុលស្បៀងអាហារ ដែលលក់នៅ តាមផ្សារទំនើបៗ ក្នុងប្រទេសអាមេរិក អង់គ្លេស និងប្រទេសអឺរ៉ុប មួយចំនួន ទៀត។
សារព័ត៌មាន Dailymailបានផ្សាយថា មេដឹកនាំក្រុមភេរវកម្ម IS បានជំរុញឲ្យ ខ្មាន់កាំភ្លើងដែល គាំទ្រខ្លួនបង្កើនការវាយប្រហារនៅលើប្រទេសលោកខាងលិច ក្នុងនោះមានការបំពុលស្បៀងអាហារនៅតាមផ្សារទំនើបជាដើម។
ក្រុមភេរវកម្ម IS បានត្រៀមលក្ខណៈ យ៉ាង ល្អិតល្អន់ទៅលើគម្រោងខាងលើ។ កន្លងមកក្រុមភេរវកម្មធ្លាប់បានស្រាវជ្រាវ និងសាកល្បងការបំពុល ទៅលើអ្នកទោស នៅអីុរ៉ាក់ ប៉ុន្តែការបំពុលនោះត្រូវបាន រកឃើញក្រោយពេលទាហានអីុរ៉ាក់វាយ ប្រហារដណ្តើមបានទីក្រុងមូស៊ុល ពីដៃ ក្រុម IS ។
សារព័ត៌មាន ANSA របស់អីុតាលីបាន ផ្សាយថា ពលរដ្ឋជាច្រើនបានបង្ហាញក្តីបារម្ភ ខ្លាចក្រុមភេរវកម្ម IS បំពុលស្បៀងអាហារជាទ្រង់ទ្រាយធំនៅប្រទេសតំបន់អឺរ៉ុប។ នេះមិនមែនជាលើកទីមួយឡើយដែល ក្រុមIS ឡើងគម្រោង វាយប្រហារ ដោយ បំពុល ប្រែក្លាយជា របស់ប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃទៅជាអាវុធសម្លាប់មនុស្ស។ កន្លងមកក្រុមភេរវកម្មបានប្រើប្រាស់វិធីសាស្ត្រផ្សេងៗក្នុងការសម្លាប់មនុស្សនៅអឺរ៉ុប ក្នុង នោះមានការបើករថយន្តធុនធំ បំបុករះលើហ្វូងមនុស្សធ្វើដំណើរជាដើម។
កាលពីខែមិថុនា កន្លងមកក្រុម IS បានបើករថយន្ត បំបុកហ្វូងមនុស្ស ធ្វើ ដំណើរលើដងផ្លូវក្នុងតំបន់ Las Ramblas ក្នុងទីក្រុងបាសេឡូណា ប្រទេសអេស្បា៉ញសម្លាប់មនុស្ស១៣នាក់ ។ កាលពីដើម សប្តាហ៍កន្លងមកនេះ ក្រុមភេរវកម្មបានប្រើប្រាស់បណ្តាញសង្គមក្នុងការអូស ទាញខ្មាន់កាំភ្លើងឲ្យចូលរួមក្នុងក្រុមវាយប្រហាររបស់ខ្លួន។
ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មនៅអឺរ៉ុប បុរស២នាក់ ត្រូវបានគេចាប់ខ្លួន កាលពីថ្ងៃទី៦ ខែកញ្ញា ក្រោយប៉ូលិសបានរកឃើញឧបករណ៍សម្រាប់ផលិតគ្រឿង ផ្ទុះជាច្រើន នៅកន្លែងដែលពួកគេស្នាក់នៅ ត្រង់តំបន់ភាគខាងត្បូង នៅជាយក្រុងទី ក្រុងប៉ារីស ប្រទេសបារាំង។
ប្រតិបត្តិការរបស់ក្រុមប៉ូលិសត្រូវបានចាប់ផ្តើមធ្វើឡើងនាពេលថ្មីៗនេះ នៅក្នុង តំបន់សង្កាត់ Villejuif ហើយត្រូវបាន បញ្ចប់ នៅល្ងាចថ្ងៃដដែល ដោយក្នុងនោះជនសង្ស័យម្នាក់ក្នុងចំណោមនោះ គឺជា ម្ចាស់អាផាតមិន អាយុ៣៦ឆ្នាំ ជនជាតិអាមេនី និងម្នាក់ទៀតជាជនជាតិទុយនេស៊ី អាយុ៤៧ឆ្នាំ។
ចរាចរណ៍នៅក្នុងតំបន់នោះ ត្រូវបាន បិទជាបណ្តោះអាស ន្នព្រមទាំងស្ថានីយ រថភ្លើងមួយកន្លែងផងដែរ ហើយមនុស្សជាច្រើនដែលស្ថិតនៅក្បែរអគារអាផាតមិនមានកម្ពស់៤ជាន់ ត្រូវបានជម្លៀសចេញដើម្បីអនុញ្ញាតឲ្យក្រុមប៉ូលិស អាចចូល ទៅបោសសម្អាត និងប្រមូលគ្រឿងផ្ទុះទាំង នោះចេញ៕ ម៉ែវ សាធី