ព័ត៌មានទាន់ហេតុការណ៍៖

សមាគមអតីតយុទ្ឋជនទីក្រុងហាណូយ នៅតែជាដៃគូដ៏ល្អ ក្នុងកិច្ចការងារអភិវឌ្ឍន៍ និងសន្ដិភាព ជាមួយរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង បានបញ្ជាក់ថា៖ សមាគមអតីតយុទ្ឋជនទីក្រុងហាណូយ នៅតែជាដៃគូដ៏ល្អ ក្នុងកិច្ចការងារអភិវឌ្ឍន៍ និងសន្ដិភាព ជាមួយរាជធានីភ្នំពេញ។ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ឋជនកម្ពុជារាជធានីភ្នំពេញ បានបញ្ជាក់ បែបនេះ ខណៈលោកទទួលជួប សម្ដែងការគួរសមជាមួយ គណៈ ប្រតិភូសមាគមអតីតយុទ្ឋជនទីក្រុងហាណូយនៃសាធារណ រដ្ឋសង្គមនិយមវៀតណាមចំនួន២៨រូប ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ឡេ ម៉ិញគឿក សមាជិកអចិន្ត្រៃយ៍ មជ្ឈឹម នៃសមាគមអតីតយុទ្ឋជនវៀតណាម នៅល្ងាចថ្ងៃទី២៤ តុលា ឆ្នាំ២០១៧ ។

នៅក្នុងជំនួបជាមួយគណៈប្រតិភូ លោក ឧត្តមសេនីយ៍ទោ ឡេ ម៉ិញគឿក សមាជិកអចិន្ត្រៃយ៍មជ្ឈឹមនៃសមាគមអតីតយុទ្ឋជនវៀតណាម ទីក្រុងហាណូយក្នុងឱកាសមកបំពេញទស្សនៈកិច្ចនៅរាជធានីភ្នំពេញ និងតាមបណ្តាលខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា។

លោកប្រធានប្រតិភូបានកោតសរសើរពីការរីកចម្រើនរបស់រាជធានីភ្នំពេញ ដែលរូបលោកបានវិលមកកម្ពុជានៅថ្ងៃនេះជាលើកដំបូងក្នុងរយៈពេលជាង២០ឆ្នាំកន្លងមក។ ជាមួយគ្នានេះលោក ក៏បានអញ្ជើញ លោកអភិបាលរាជធានីភ្នំពេញនិងប្រតិភូទៅបំពេញទស្សនៈកិច្ចនៅទីក្រុងហាណូយ នៅពេលខាងមុខ។

ក្នុងឱកាសនោះលោក ឃួង ស្រេង ប្រធានកិត្តិយស សមាគមអតីតយុទ្ឋជនកម្ពុជារាជធានី នៅតែទទួល ក្នុងនាមជាមិត្ដភ័ក្រនិងបងប្អូនតែមួយ ពិសេសក្នុងនាមមិត្ដ រួមអាជិពការងារជាមួយគ្នា ។ ថ្ងៃនេះក្នុងនាមអាជ្ញាធររាជធានីភ្នំពេញសូមទទួលស្វាគមន៍ជានិច្ច ចំពោះ ដំណើរទស្សនកិច្ច របស់គណៈប្រតិភូ សមាគមអតីតយុទ្ធជនវៀតណាម មកកាន់ព្រះរាជាណា ចក្រកម្ពុជាដើម្បីផ្លាស់ប្តូរ សហប្រតិបត្តិការគ្នាពិសេសទីក្រុងដែលបានចងសម្ព័ន្ឋមេត្រីរវាងរាធានីភ្នំពេញ ហាណូយ គឺបានសហការគ្នាល្អព្រមទាំងបន្តកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជួយគ្នាទៅវិញទៅមកឱ្យមានការរីក ចំរើន។

ជាការឆ្លើយតបការអញ្ជើញរបស់ប្រតិភូសមាគមអតីតយុទ្ឋជនវៀតណាមទីក្រុងហាណូយថា៖ លោកនឹងពិនិត្យមើលពេលវេលាសមស្របណាមួយនឹងដឹកនាំគណៈ ប្រតិភូសមាគមអតីតយុទ្ឋជនកម្ពុជារាជធានីភ្នំពេញទៅបំពេញទស្សនកិច្ចដកបទពិសោធន៍នៅទីក្រុងហាណូយនាពេលខាងមុខ៕ សំរិត


ចែករំលែក៖