ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមភេរវកម្ម IS គំរាមវាយប្រហារភេរវកម្មនៅវើលខាប់ឆ្នាំ២០១៨

ចែករំលែក៖

 

ក្រុមភេរវកម្ម IS បានផ្សព្វផ្សាយ នូវរូបភាព និងគោលដៅវាយប្រហារភេរ​វកម្ម ថ្មីគឺនៅការប្រកួតបាល់ទាល់ពានរង្វាន់ពិភពលោក វើលខាប់ឆ្នាំ២០១៨ ។

នៅក្នុងរូបភាពដែលក្រុមភេរវកម្ម IS បានផ្សព្វផ្សាយនោះគឺរូបកីឡាករ មែសស៊ី ជនជាតិអាហ្សង់ទីនលេងនៅក្លិបបាសេឡូណា និងសារគំរាមកំហែងវាយប្រហារភេរវកម្មផ្សេងៗ។ រូបភាពដែលក្រុម IS ផ្សព្វ ផ្សាយគឺកីឡាករ Messi ហូរទឹកភ្នែកចេញសុទ្ធតែឈាមនៅក្នុងគុក ព្រមទាំងឡូហ្គោការប្រកួតវើលខាប់ឆ្នាំ២០១៨ ដែលរៀបចំឡើងនៅក្នុងប្រទេសរុស្ស៊ី។

រុស្ស៊ីជាអ្នកចូលរួមដោយផ្ទាល់នៅក្នុងការវាយប្រហារទៅលើក្រុមភេរវកម្ម IS នៅក្នុងប្រទេសស៊ីរី ដោយជួយដល់ទាហានស៊ីរីទទួលបានជ័យជំម្នះនៅក្នុងការវាយ ប្រហារដណ្តើមទីតាំងពីក្រុម IS មកគ្រប់ គ្រងវិញ។ បច្ចុប្បន្ន ទីក្រុងដែលក្រុម IS គ្រប់គ្រងនៅក្នុងប្រទេសស៊ីរី មានប្រមាណ តែ៣-៥ភាគរយប៉ុណ្ណោះ។

សកម្មភាពរបស់រុស្ស៊ីបានធ្វើឲ្យក្រុមភេរវកម្ម ចងគំនុំជាមួយរុស្ស៊ី ដែលបានបើកការវាយប្រហារតាមដែនអាកាសទៅលើទីតាំងរបស់ក្រុម IS ។ នៅពេលនេះក្រុម IS បាន ប្រកាសថា« សត្រូវរបស់ព្រះអល់ឡោះ នៅរុស្ស៊ី យើងសូមបួងសួង ឲ្យអណ្តាត ភ្លើងក្រុមសកម្មប្រយុទ្ធដុតបំផ្លាញពួកគេទាំងអស់ សូមរង់ចំាមើល។ រុស្ស៊ីត្រូវរៀបចំការប្រកួតវើលខាប់នៅថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៨ ។

ចំពោះការគំរាមកំហែងខាងលើ រុស្ស៊ីដែលជាម្ចាស់ផ្ទះរៀបចំការប្រកួតវើលខាប់នោះបានចេញមុខបញ្ជាក់ថា សកម្មភាពរក្សាសន្តិសុខត្រូវបានពង្រឹង និងធានាសុវត្ថិ ភាពដល់ ក្រុមកីឡាករ និង អ្នកគាំទ្រ ។ សូមអ្នកគាំទ្រនៅជុំវិញពិភពលោក ជឿទុកចិត្តទៅនឹងការការពារសន្តិសុខរបស់រុស្ស៊ី៕ ម៉ែវ សាធី

 


ចែករំលែក៖