ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​ទៅ​ចូលរួម​ព្រះរាជពិធី​ថ្វាយ​ព្រះ​ភ្លើង​អតីតព្រះមហាក្សត្រ​ថៃ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រភិភូកម្ពុជាទៅចូលរួម​ក្នុងព្រះរាជពិធី​ថ្វាយ​ព្រះ​ភ្លើង​អតីតព្រះមហាក្សត្រ​ថៃ Bhumibol Adulyadej ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៧ នៅ​ទីក្រុង​បាងកក ព្រះរាជាណាចក្រ​ថៃ​។

​ការអញ្ជើញ​ចូលរួម​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ក្នុង​ពិធី​នេះ គឺ​ដើម្បី​សម្តែង​សមានចិត្ត និង​មរណទុក្ខ​ដ៏​ស្មោះស្ម័គ្រ​ថ្វាយ និង​ជូន​ចំពោះ​រាជវង្សានុវង្ស រាជរដ្ឋាភិបាល និង​ប្រជាជន​ថៃ ព្រមទាំង​សម្តែង​ការគោរព​ចុងក្រោយ​ចំពោះ​ព្រះ​វិញ្ញាណ​ក្ខ​ន្ធ​អតីតព្រះមហាក្សត្រ​ថៃ ដែល​បាន​យាងសោយ​ទីវ​ង្គ​ត​កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ កន្លងទៅនេះ៕

​រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ

[fbvideo link=”https://www.facebook.com/hunsencambodia/videos/1496801600368332/” width=”600″ height=”400″ onlyvideo=”1″]


ចែករំលែក៖