ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះរំសេវផាវគ្រាប់បែកនៅខេត្តព្រះសីហនុរងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បើយោងតាមកងរាជអាវុធហត្ថស្រុកកំពង់សិលាបានឲ្យភ្នាក់ងារយកព័ត៌មាននគរវត្តដឹងថា នៅវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ នៅចំណុចគីឡូម៉ែត្រលេខ១០ ស្ថិតនៅក្នុងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានករណីផ្ទុះរំសេវ(ផាវគ្រាប់បែក)មួយបានកើតឡើងបង្កដោយឈ្មោះ ឡេង ចាន់លីម ភេទប្រុស អាយុ២៥ឆ្នាំមុខរបរកម្មករ មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ បានបណ្តាលឲ្យរងរបួសធ្ងន់ត្រង់កដៃខាងស្តាំ និងភ្នែក ។

ប្រភពបានបន្តប្រាប់នគរវត្តទៀតថា ករណីខាងលើនេះកើតឡើងដោយសារមូលហេតុ ជនរងគ្រោះបានយកផាវគ្រាប់បែកដាក់ក្នុងកាធុនរួចបុកពីលើក៏បណ្តាលឲ្យផ្ទុះតែម្តង ។

បច្ចុប្បន្នជនរងគ្រោះត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកកំពង់សីលា ដឹកមកសង្រ្គោះនៅមន្ទីរពេទ្យស្រុកស្រែអំបិល៕ ឆ្លាម សមុទ្រ


ចែករំលែក៖