ព័ត៌មានទាន់ហេតុការណ៍៖

រន្ទះបាញ់សម្លាប់សត្វក្របីងាប់១១ក្បាលនៅចំណុចដីស្រែប្រាំងមួយកន្លែងផ្លូវចូលព្រែកស្បូវ

ចែករំលែក៖

ខេត្តកណ្តាល៖ សត្វក្របីយ៉ាងតិច១១ក្បាលបានដួលងាប់រដូករណែលដោយសាររន្ទះបាញ់យ៉ាងសាហាវមួយកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចដីស្រែប្រាំងផ្លូវចូលព្រែកស្បូវ ស្ថិតក្នុងភូមិព្រែកសឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានឲ្យនគរវត្តដឹងថា ម្ចាស់សត្វក្របីមានឈ្មោះ យ៉ាន ហឿន ភេទប្រុស អាយុ៣០ឆ្នាំ ងាប់សត្វក្របី៥ ក្បាល, ម្ចាស់ក្របីឈ្មោះ យ៉ាន ហា ភេទប្រុស អាយុ២៦ឆ្នាំ ងាប់សត្វក្របី ១ក្បាល, ឈ្មោះ យ៉ាន យឿន ភេទប្រុស អាយុ៣៧ឆ្នាំ ងាប់សត្វក្របី២ក្បាល និងឈ្មោះ យ៉ាន វែង ភេទប្រុស អាយុ៤៧ឆ្នាំ ងាប់សត្វក្របី៣ក្បាល ។ ម្ចាស់ក្របីទាំង ០៤ នាក់រស់នៅភូមិព្រែកសឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល៕


ចែករំលែក៖