ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធររាជធានីភ្នំពេញបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅសាលាខណ្ឌមានជ័យទទួលការរិះគន់ពីពលរដ្ឋ រឿងអភិវឌ្ឍន៍នៅមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញា៖ អាជ្ញាធររាជធានីភ្នំពេញ បើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ នៅសាលាខណ្ឌមានជ័យ ដើម្បីទទួល ការរិះគន់ កង្វល់ និងការចង់បានពីប្រជាពលរដ្ឋ រឿងអភិវឌ្ឍន៍នៅមូលដ្ឋាន សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងបរិស្ថានដោយមានប្រជាពលរដ្ឋចូលរួមចំនួន៥០០គ្រួសារ កាលពីថ្ងៃទី ២៦ តុលា ឆ្នាំ២០១៧ ដោយមានការចូលរួម ជា អធិបតីលោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញតំណាងលោក ម៉ម់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងលោក នួន ផារត័្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

លោកជួប ខុន បានបញ្ជាក់ថា៖ វាទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនៅព្រឹកនេះផ្តោតសំខាន់ពាក់ព័ន្ធបញ្ហា៣ចំណុច ដែលទាក់ទងនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍមូលដ្ឋាន។

សម្រាប់រដ្ឋបាលរាជធានីភ្នំពេញការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជា ពលរដ្ឋ តិចទាន រិះគន់យ៉ាងណាក៏ដោយ គឺពិតជាបាន នាំមក នូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឲ្យរដ្ឋបាលរាជធានី ភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនាពេលកន្លងមក ដើម្បីរដ្ឋបាលរាជធានីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូល ដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព និងមានប្រសិទ្ធភាពក្នុងនាមជាតំណាងរដ្ឋបាលសាធារណៈ ។

លោក នួន ផារ័ត្ន បានបញ្ជាក់ថា៖ សម្រាប់រដ្ឋបាលរាជធានី ភ្នំពេញការ ចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់ប្រជាពលរដ្ឋ ពិតបាននាំមកនូវសក្តានុពលយ៉ាងធំធេង និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនាពេលកន្លងមក ដើម្បីរដ្ឋបាលរាជធានីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព និងមាន ប្រសិទ្ធភាពក្នុងនាមជាតំណាងរដ្ឋបាលសាធារណៈ៕ សំរិត


ចែករំលែក៖