ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីនិងអ៊ុយក្រែនបានដោះដូរឈ្លើយសឹកគ្នាម្តងទៀត

ចែករំលែក៖

អន្តរជាតិ ៖ នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ថ្ងៃទី៣០ខែធ្នូឆ្នាំ២០២៤ ក្រសួងការពារជាតិរុស្ស៊ីបានចេញសេចក្តីជូនដំណឹងតាមបណ្តាញទំនាក់ទំនងសង្គមថា ថ្ងៃដដែល រុស្ស៊ីនិងអ៊ុយក្រែនបានដោះដូរឈ្លើយសឹកគ្នាម្តងទៀត។

គេហទំព័រ «CCFR China state-controlled media » តាមក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា តាមការចរចា ទាហានរុស្ស៊ីចំនួន១៥០នាក់បានត្រូវផ្ទេរពីទឹកដីដែលកាន់កាប់ដោយអ៊ុយក្រែនមករុស្ស៊ីវិញ ហើយជាការដោះដូរ ភាគីរុស្ស៊ីក៏បានផ្ទេរទាហានអ៊ុយក្រែនចំនួន១៥០នាក់ឱ្យអ៊ុយក្រែនវិញផងដែរ។

គេហទំព័រ «CCFR China state-controlled media » ក្រសួងការពារជាតិរុស្ស៊ីបានលើកឡើងក្នុងសេចក្តីជូនដំណឹងថា សូមថ្លែងអំណរគុណចំពោះអេមីរ៉ាតអារ៉ាប់រួមដែលបានធ្វើកិច្ចខិតខំប្រឹងប្រែងដើម្បីជួយសម្របសម្រួលក្នុងការដោះដូរឈ្លើយសឹកលើកនេះ៕

ដោយ ៖ សិលា


ចែករំលែក៖