អ្នកនាំពាក្យសេតវិមានបានប្រកាសឲ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចរបស់ ប្រធានាធិបតីអាមេរិកមកកាន់តំបន់អាស៊ី ហើយវិលត្រឡប់ទៅកាន់អាមេរិកវិញនៅថ្ងៃទី១៤ ខែវិច្ឆិកា ចំពេលដែលកិច្ចប្រជុំ កំពូលអាស៊ីបូព៌ា EAS ដែលរៀបចំឡើងនៅក្នុងប្រទេសហ្វុីលីពីន។
តាមគម្រោង លោក ត្រាំ នឹងចូលរួមកិច្ច ប្រជុំកំពូលអាស៊ាន ដែលធ្វើឡើងនៅមុន កិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅក្នុងប្រទេសហ្វុីលីពីនដូចគ្នា។ ប្រការដែលលោក ត្រាំ មិនចូលរួមកិច្ចប្រជុំ EAS ប៉ុន្តែក៏បានបញ្ជូន គណៈប្រតិភូមកចូលរួមផងដែរ។ អ្នកនាំពាក្យសេតវិមានមិនបានលើកឡើងពីមូលហេតុ អវត្តមានរបស់លោក ត្រាំ នៅក្នុងកិច្ច ប្រជុំនោះឡើយ។
ហ្វុីលីពីនជាទីកន្លែងឈរជើងចុងក្រោយ នៅក្នុងដំណើរទស្សនកិច្ច របស់ប្រធានា ធិបតីអាមេរិកលោក ដូណាល់ ត្រាំ មក កាន់តំបន់អាស៊ី ហើយនៅក្នុងដំណើរ ទស្សនកិច្ចនោះ លោក ត្រាំ នឹងទៅកាន់ ប្រទេសជប៉ុន កូរ៉េខាងត្បូង ចិន និងវៀត ណាម ជាទីកន្លែងដែលលោក ត្រាំ ត្រូវ ចូលរួមកិច្ចប្រជុំកំពូល APEC 2017 ។
អវត្តមានរបស់លោក ត្រាំ នៅក្នុងកិច្ច ប្រជុំ អាស៊ីបូព៌ា ជាការបាត់បង់របស់អាមេរិក មិនមែនប្រទេសនៅក្នុងតំបន់នោះឡើយ។ បច្ចុប្បន្នប្រទេសនៅជុំវិញពិភពលោក បាន ចាប់អារម្មណ៍យ៉ាងខ្លាំង ដល់តំបន់អាស៊ី ក្នុងការដាក់ទុនវិនិយោគ ដោយអាស៊ីមាន សេដ្ឋកិច្ចរីកចម្រើន និងមានស្ថិរភាពនយោ បាយ និងសន្តិសុខ៕ ម៉ែវ សាធី