ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូបុកគ្នាពេញទំហឹងបណ្តាលឲ្យស្លាប់២នាក់

ចែករំលែក៖

ខេត្តតាកែវ៖ បុរស២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើងកាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅលើផ្លូវខេត្តក្រាលកៅស៊ូ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤-៥ ស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកគិរីវង់ដែលភ្នាក់ងារយកព័ត៌មាននគរវត្តទទួលបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នោះ ទី១ឈ្មោះ ដា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅខេត្តព្រះសីហនុ ជិះម៉ូតូម៉ាក CBR ពណ៌ស បិតស្កុតក្រហម គ្មានស្លាកលេខ និងទី២ឈ្មោះពេញ ដាវី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ជិះម៉ូតូម៉ាកហុងដាវេវពណ៌ខ្មៅគ្មានស្លាកលេខ។

ក្រោយពេលទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញចុះដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុដកហូតវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគិរីវង់ រីឯសាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕ ភ្នំដា


ចែករំលែក៖