ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី១៥នាក់ ដែលពាក់ព័ន្ធរជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងប៉ូលិសខណ្ឌឫស្សីកែវ សហការជាមួយនឹងកម្លាំងប៉ុស្តិ៍ច្រាំចំរេះ១ ស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្សេងៗគ្នា គឺ៣ទីតាំង នៅម្តុំបន្ទាយដើមត្នោត ផ្លូវជាតិលេខ៥ ក្រុម១ ភូមិ២ សាលាបឋមសិក្សាចំរើនរដ្ឋ ផ្លូវជាតិលេខ៥ ក្រុម១ ភូមិ១ និងនៅច្រាំងទន្លេផ្លូវជាតិលេខ៥ ក្រុម៦ ភូមិ៣ ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យភ្នាក់ងារយកព័ត៌មាននគរវត្តដឹងថា ជនសង្ស័យ១៥នាក់នោះ ១/ឈ្មោះ សុិន ជួបមេត្តា ភេទប្រុស អាយុ១៩ឆ្នាំ ២/ឈ្មោះ រ៉ន នូរី ភេទប្រុស អាយុ១៨ឆ្នាំ ៣/ឈ្មោះ ឡា ណារី ភេទប្រុស អាយុ២៤ ឆ្នាំ ៤/ឈ្មោះ ម៉ាត់ ការីម ភេទប្រុស អាយុ២៥ឆ្នាំ៥/ឈ្មោះ ឯល សាគីរីន ភេទប្រុស អាយុ១៨ឆ្នាំ៦/ឈ្មោះ ស្រេង សានរីហីុម ភេទប្រុស អាយុ២៣ឆ្នាំ ៧/ឈ្មោះ ហេង សីុញឹប ភេទប្រុស អាយុ៣០ឆ្នាំ ៨/លី ដាហ្វា ភេទប្រុស អាយុ៣០ឆ្នាំ ៩/ឈ្មោះ លី គ្រីយ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ១០/ឈ្មោះ លី សុខ ភេទប្រុស អាយុ៣៥ឆ្នាំ ១១/ឈ្មោះ នុក ឌិល ភេទប្រុស អាយុ៣៧ឆ្នាំ ១២/ឈ្មោះ ម៉ៅ អារិហ្វីាន ភេទប្រុស អាយុ២២ឆ្នាំ ១៣/ឈ្មោះ លី ដាវីត ភេទប្រុស អាយុ២១ឆ្នាំ ១៤/ឈ្មោះ ឋាន់ ឌីណា ភេទស្រី អាយុ២២ឆ្នាំ
១៥/ឈ្មោះ អ៑ុន សើ ភេទប្រុស អាយុ២៨ឆ្នាំ និងទី១៦មានឈ្មោះ ជុន រៀមច្បង ភេទប្រុស អាយុ២៨ឆ្នាំក្នុងមានស្រីម្នាក់។
នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចជំនាញកហូតបានវត្ថុតាងមួយចំនួនរួមមានជញ្ជីងថ្លឹងគ្រឿងញៀន០១ ថង់សម្រាប់ច្រកគ្រឿងញឿនមួយចំនួន និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំ។
បច្ចុប្បន្នជនសង្ស័យទាំង១៥នាក់ខាងលើនេះ កំពុងឃាត់ខ្លួនណ្តោះអាសន្ននៅអធិការរដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ចាជូនទៅតុលាការបន្តតាមនីតិវិធី៕ អរុណរះ