ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខេត្តក្រចេះបង្ក្រាបចាប់គំនរឈើបានជាង២០០កំណាត់នៅស្រែត្រែង

ចែករំលែក៖

ខេត្តក្រចេះ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះបានចុះបង្ក្រាបគំនរឈើមួយកន្លែងនៅ ចំណុចស្រែត្រែង ស្រុកសម្បូរ ខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពី ប្រជាពលរដ្ឋបានប្រទះឃើញ ហើយរាយការណ៍ជូនរដ្ឋបាលព្រៃឈើនៅជិតគំនរឈើនេះ តែ មិនបង្ក្រាប ។

ប្រជាពលរដ្ឋម្នាក់សុំមិនបញ្ចេញឈ្មោះ គាត់បានអះអាងប្រាប់ អង្គភាពនគរដ្រេហ្គន កាល ពីព្រលប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧យ៉ាងដូច្នេះថា «ពួកគាត់បានប្រទះឃើញគំនរឈើជា ច្រើនកំណាត់នៅចំណុចស្រែត្រែង និងឃើញរថយន្តមួយគ្រឿងទៀតនៅក្បែរនោះ ត្រៀម លើកឈើដាក់លើរថយន្ត ពួកគាត់បានរាយការណ៍ជុំវិញបញ្ហានេះ ទៅកាន់មន្ត្រីរដ្ឋបាលព្រៃ ឈើដែលនៅប្រមាណជិត២គីឡូម៉ែត្រពីទីតាំងគំនរឈើ ប៉ុន្តែមន្ត្រីជំនាញទាំងនោះ ខាងសង្កាត់ ឆ្លើយដាក់ខាងនាយផ្នែក ។

ដោយឡែកខាងនាយផ្នែក គាត់ក៏បានទម្លាក់បញ្ហា នេះ ទៅកាន់នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត។
ប្រជាពលរដ្ឋបានបន្តថារដ្ឋបាលព្រៃឈើម្នាក់ៗ មិនត្រឹមតែមិនយកចិត្តទុកដាក់បង្ក្រាប ប៉ុណ្ណោះទេ មន្ត្រីទាំងនោះថែមទាំងបានស្តីបន្ទោសដល់ពួកគាត់ថា កុំចេះដឹងរឿងគេ និងលើក ឡើងថា បើគ្មានបញ្ជាពីនាយខណ្ឌរដ្ឋបាលព្រៃឈើទេ គឺពុំមាននរណាហ៊ានចុះចាប់ឡើយ ។

ដោយឮពាក្យទាំងនេះ ពួកគាត់មានជំនឿថា ឈើជាង២០០កំណាត់នេះអាចនឹងត្រូវឈ្មួញនាំ ទៅកាន់ប្រទេសវៀតណាម ទើបបង្ខំចិត្តរាយការណ៍ទៅកាន់ថ្នាក់លើខាងកងកម្លាំងនៅ ឯភ្នំពេញទើបមានបញ្ជាឲ្យកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះបង្ក្រាប ហើយក៏មានការគាំទ្រពី ប្រជាពលរដ្ឋនៅទីនោះចំពោះសមត្ថកិច្ចដែលបានបំពេញតួនាទី បង្ក្រាបទាន់ពេលវេលា ។

មកទល់នឹងម៉ោង១២ថ្ងៃត្រង់ទី២៧ ខែតុលា ឆ្នាំ២០១៧ សមត្ថកិច្ចនិងកម្លាំងជំនាញរដ្ឋបាល ព្រៃឈើកំពុងវាស់វែង ទើបនឹងបានជាង១០០កំណាត់នៅឡើយទេ ។ ដូច្នេះអាចនឹងបន្តកិច្ច ការងារនេះនារសៀលម៉ោង២ថ្ងៃដដែលតាមនីតិវិធី ។
គេពុំទាន់ទម្លាយថា ម្ចាស់ឈើឈ្មោះអ្វីនៅឡើយ ខណៈសមត្ថកិច្ចនិងអាជ្ញាធរជំនាញរដ្ឋបាល ព្រៃឈើជាច្រើនស្ថាប័នទៀត តែងយកលុយជាប្រចាំខែ និងរាប់ក្បាឡានយកប្រាក់នោះ? ៕ សុខ ខេមរា

 


ចែករំលែក៖