ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូគេចពីរថយន្តត្រូវម៉ូតូមួយគ្រឿងទៀតបុកបណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ ៖ បុរស និងស្រ្តី២នាក់បើកម៉ូតូចៀសពីរថយន្តមួយគ្រឿង ត្រូវម៉ូតូមួយគ្រឿងទៀត បុកបណ្តាលឲ្យរងរបួសធ្ងន់២នាក់ និងស្រាល១នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍​នេះ​បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៩និង២០នាទីយប់ ​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវធ្យូអឹមអាយ( QMI )ភូមិជម្ពូវន្ត សង់្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។​

ម៉ូតូមួយគ្រឿងម៉ាកឌ្រីម សង់ សេរ៊ី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1M- 7249 ជិះដោយបុរស និងស្រ្តី២នាក់​ មិន​ស្គាល់​អត្តសញ្ញាណ​។ ចំណែកឯ​ម៉ូតូមួយគ្រឿងទៀត ម៉ាកឌ្រីម សង់សេរ៊ី ២០១៦ ​ពាក់ស្លាកលេខ ភ្នំពេញ FO-8452 ។​

សាក្សីនៅកន្លែងកើតហេតុ​បានប្រាប់ភ្នាក់ងារយកព័ត៌មាននគរវត្តថា គេឃើញម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់់ សេរ៊ី ឆ្នាំ២០១៧ ជិះគ្នា២នាក់ប្តីប្រ​ពន្ធ​បើកក្នុងទិសដៅពីត្បូងទៅជើង។ លុះបើកមកដល់ចំណុចកើតហេតុ ដោយមានរថយន្តមួយគ្រឿងពណ៌ស មិនស្គាល់ម៉ាក ដែលចតស្របជាមួយខាងលើ ក្នុងទិសដៅពីត្បូងទៅជើង​ ហើយបន្ទាប់មកប្តី និងប្រ​ពន្ធ​ខាងលើបានបើកចៀសទៅខាងឆ្វេង បានបន្តិច ​ស្រាប់តែឃើញម៉ូតូមួយគ្រឿង បើកបោះពួយយ៉ាងលឿន ក្នុងទិសដៅបញ្ច្រាស​គ្នា ពេលនោះ ម៉ូតូ២នាក់ប្តីប្រពន្ធខាងលើបានបើកគេចទៅខាងស្តាំវិញ តែគេចមិនផុត ត្រូវម៉ូតូម៉ាកឌ្រីមសង់សេរ៊ី២០១៦បុកចំពាក់កណ្តាលពេញទំហឹងបណ្តាលឲ្យដួលនឹងថ្នល់ត្រូវ​បុរស​ជា​ប្តីបែកក្បាលហូរឈាមសន្លប់​ស្តូកស្តឹង នៅកន្លែងកើតហេតុហើយប្រពន្ធរងរបួសស្រាល ។​

បន្ទាប់មកបុរសជាប្តីត្រូវបានរថយន្ត​សង្គ្រោះ​សម្ភព រស្មី ដឹកយកទៅ​ព្យាបាល​។ ចំណែកម្ចាស់ ម៉ូតូមួយគ្រឿងទៀតបែកក្បាលសន្លប់​ស្តូកស្តឹង​ត្រូវរថយន្តសាមុយសម្ភព រស្មី ដឹងយកទៅបន្តបន្ទាប់​។​

ក្រោយពេលកើតហេតុ​កម្លាំង​នគរ​បាល​មូលដ្ឋាន បានទៅដល់​វាស់វែង និងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕ សុខាសែនជ័យ


ចែករំលែក៖