ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដដឹកឈើប្រណីតនៅខេត្តសៀមរាបប្រើសុទ្ធតែស្លាកលេខខេមរៈភូមិន្ទ

ចែករំលែក៖

ខេត្តសៀមរាប៖ រថយន្ដដឹកឈើប្រណីត បានយ៉ាងរលូនគ្មានការរំខាន់ដល់សមត្ថកិច្ចជំនាញ សម្បីតែបន្ដិច ការយកស្លាកលេខ​ ខេមរៈភូមិន្ទ មកប្រើនេះមិន ខុសពី ពាក់ស្បែកខ្លា កម្លាចសត្វចៀម​នោះ ទេ​ ការធ្វើបែប ត្រូវបានប្រជាពលរដ្នរិះគន់យ៉ាងខ្លាំងថា មានតែស្ថាប័នអ្នកមានអំណាចទេ ដែលរកស៊ីបទល្មើសបំផ្លាញព្រៃឈើ យ៉ាងសកម្ម គ្មាននរណាហាន​បង្រ្គាប តែបើប្រជាពលរដ្នវិញ ម្ល៉េះសមមិនអាច ចេញពីកណ្ដាប់ដៃមេព្រៃ​ចាប់ឃាត់ខ្លួន​ ផាកពិន័យ​តាមច្បាប់ព្រៃឈើជាមិនខាន ​តើច្បាប់សម្រាប់កាត់ក្ដី តែប្រជាពលរដ្ន ឬ យ៉ាងណា?

ជាក់ស្ដែង រថយន្ដ ពណ៌សរ​( ម៉ាកវីកូ) ពាក់ស្លាកលេខ ខេមរៈភូមិន្ទ 2-1243 បានដឹកឈើប្រណីត មកទំលាក់នៅក្នុងក្រុងសៀមរាបជាញូយៗដដែល គ្មានសមត្ថកិច្ចណាមកបង្រ្កាប់​ ឬឃាតខ្លួនអ្នកទាំងនេះ​ឲ្យ​បង់ពិន័យ តាមច្បាប់នោះទេ ។

ប្រជាពលរដ្ន​សំណូមពរសុំឲ្យ ស្ថាប័ន្ដ​មានសមត្ថកិច្ចជួយពិនិត្យមើល ជនល្មើសដែលតែងតែក្លែងបន្ដំ​យក ស្លាកលេខ​ក្នុងស្ថាប័នកងទ័ព​មកប្រើប្រាស់ជាលក្ខណៈផ្ទាល់ខ្លួន ដោយរកស៊ី​បំផ្លាញព្រៃឈើខុសច្បាប់នេះផង កុំមើលតែពលរដ្នរកស៊ី ព្រឹកខ្វះល្ងាចនេះច្រើនពេក ព្រោះពលរដ្នគ្រាន់តែរកស៊ីបែបលក្ខណៈគ្រួសារ តែប៉ុណ្ណោះ​៕ ប៊ុន រិទ្ធី


ចែករំលែក៖