ព័ត៌មានទាន់ហេតុការណ៍៖

ចៅសង្កាត់សង្គ្រោះជាតិទាំង៤សង្កាត់ បំភ្លឺករណីការបង្ហោះលើបណ្តាយញសង្គមហ្វ៊េសប៊ុករបស់ម្ចាស់គណនីឈ្មោះ Ly Sovicheaបានសរសេរថា លោកអភិបាលខណ្ឌ បានហៅជួបដើម្បីទិញទឹកចិត្តផ្លាស់ប្តូរជីវភាពបក្សជាមួយគណបក្សប្រជាជន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង ១១:០០ នាទី នេះលោកអភិបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំចង្អៀតជាមួយចៅសង្កាត់សង្គ្រោះជាតិទាំង ៤សង្កាត់ បំភ្លឺករណីការបង្ហោះលើបណ្តាយញសង្គមហ្វ៊េសប៊ុករបស់ម្ចាស់គណនីឈ្មោះ Ly Sovichea បានសរសេរថា លោកអភិបាលខណ្ឌ បានហៅជួបដើម្បីទិញទឹកចិត្តផ្លាស់ប្តូរជីវភាពបក្សជាមួយគណបក្សប្រជាជន។

លោកអភិបាលខណ្ឌ បានសុំឲ្យលោក-លោកស្រីចៅសង្កាត់ ធ្វើការបំភ្លឺចំពោះករណីនេះឲ្យបានច្បាស់លាស់ ព្រោះវាជាករណីមួលបង្កាច់ បង្ខូចឈ្មោះលោក។

ការដែលលោកបានទាក់ទងទៅចៅសង្កាត់ពេលនោះ គឺច្បាស់ណាស់ពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ:ក្នុងសង្កាត់ ពិសេសការត្រៀមលក្ខណ:រៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ពេលខាងមុខ។

ក្នុងកិច្ចប្រជុំនេះ លោក-លោកស្រីចៅសង្កាត់នោះថា មិនបានដឹងពីករណីនេះទេ ហើយនឹងឆ្លើយតបបំភ្លឺ ជូនសាធារណ:ជនវិញ។

លោកអភិបាលខណ្ឌបានជម្រាបបញ្ជាក់ជូនអំពីតួនាទី និងភារកិច្ចរបស់អាជ្ញាធរមូលដ្ឋាន ពិសេស គឺសង្កាត់នេះហើយដែលធ្វើកិច្ចការដោយផ្ទាល់ជាមួយប្រជាជន ដោយមិនប្រកាន់ថាជាម៉ោងរដ្ឋបាល ឬចុងសប្តាហ៍នោះទេ គឺចាំបាច់ត្រូវតែត្រៀមលក្ខណ:ដើម្បីឆ្លើយតបគ្រប់សភាពការណ៍ ពិសេសបាតុភាពបទល្មើសនានាក្នុងមូលដ្ឋានសង្កាត់ និងការស្នើសុំជួយអន្តរាគមន៍ផ្ទាល់ពីប្រជាពលរដ្ឋ ក្នុងនាមខ្លួនជាអាជ្ញាធរ ៕ ស តារា


ចែករំលែក៖