ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីស៊ីរី អាល់អាសាដ និងគ្រួសារគ្មានកន្លែងរស់នៅក្នុងប្រទេសស៊ីរី

ចែករំលែក៖

ប្រធានាធិបតីស៊ីរី លោកបាសា អាល់ អាសាដ និងគ្រួសារគ្មានតួនាទីណាមួយ សម្រាប់អានាគតរបស់ស៊ីរីឡើយ។ ទាំងនេះគឺជាការលើកឡើងរបស់រដ្ឋមន្ត្រីការ បរទេស អាមេរិកលោក Rex Tillerson កាលពីថ្ងៃទី២៦ ខែតុលា មុនពេលកិច្ច ​ ពិភាក្សាស្តីពីសីុរីនៅខែក្រោយនេះ។

លោក Tillerson បានបញ្ជាក់ថា រដ្ឋាភិបាលរបស់ប្រធានាធិបតីត្រាំបានគាំទ្រ កិច្ចពិភាក្សាដោយសន្តិភាពនៅទីក្រុងហ្សឺណែវ នាថ្ងៃទី២៨ ខែវិច្ឆិកាខាងមុខដោយចាត់ ទុកថានេះជាវិធីសាស្ត្រល្អបំផុតសម្រាប់ បញ្ចប់សង្គ្រាមអូសបន្លាយរយៈពេលជាង៦ឆ្នាំនៅស៊ីរី ឈានដល់ដំណាក់កាល ផ្លាស់ប្តូរនយោបាយនិងបោះឆ្នោត។

សារព័ត៌មានរ៉យទ័របានផ្សាយថា នៅ ក្នុងទីក្រុងនៃប្រទេសស្វីស ជាទីបញ្ចប់នៃ ដំណើរទស្សនកិច្ច មួយសប្ដាហ៍ ទៅកាន់ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាតារ ប៉ាគីស្ថាន និងឥណ្ឌា លោក Tillerson បានប្រាប់អ្នក សារព័ត៌មានថា សហរដ្ឋអាមេរិក ចង់ឲ្យ ប្រទេសស៊ីរីទាំងមូលដែលរួបរួមគ្នា ដោយ គ្មានតួនាទីសម្រាប់លោក បាសា អាល់ អាសាដ នៅក្នុងរដ្ឋាភិបាល។

លោក Tillerson បានមានប្រសាសន៍ បន្តដូច្នេះថា “វាជាទស្សនៈរបស់យើង ហើយខ្ញុំបាននិយាយបែបនេះ ជាច្រើនដង មកហើយថា យើងមិនជឿថានឹងមាន អនាគតសម្រាប់របបអាសាដ និងគ្រួសារ របស់អាសាដទេ គឺសម័យកាលរបស់គ្រួសារ អាសាដ នឹងមកដល់ទីបញ្ចប់ ហើយនៅ មានបញ្ហាតែមួយនោះ គឺថា តើត្រូវធ្វើរឿង នោះ ឲ្យកើតឡើងដោយវិធីណាប៉ុណ្ណោះ”។

អាមេរិក អាចនឹងទម្លាក់រដ្ឋាភិបាលស៊ីរី របស់លោកអាសាដ ដោយយកហេតុផល នៃការប្រើប្រាស់អាវុធគីមី សម្លាប់ពលរដ្ឋ ស្លូតត្រង់។ យោងតាមសេចក្តី រាយការណ៍ មួយរបស់ អង្គការសហប្រជាជាតិ (UN) បានឲ្យដឹងថា រដ្ឋាភិបាលស៊ីរី ត្រូវតែទទួលខុសត្រូវទៅលើការសម្លាប់មនុស្ស យ៉ាង រង្គាលដោយការ វាយប្រហារដោយអាវុធ គីមី នៅក្នុងទីក្រុងដែលគ្រប់គ្រងដោយក្រុមឧទ្ទាម នៅភាគខាងជើង-ភាគខាងលិច ប្រទេសកាលពីថ្ងៃទី៤ ខែមេសា ។ នេះ បើតាមទូរទស្សន៍ BBC បានផ្សព្វផ្សាយ ព័ត៌មានឲ្យដឹងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៧ ។

ក្រុមរដ្ឋអំណាចបានបញ្ជាក់ថា ពួកគេ គឺ”ទទួលខុសត្រូវ” ក្រុងដាម៉ាស់ បានប្រើប្រាស់ថ្នាំប្រភេទសរសៃប្រសាទ Sarin នៅ ក្នុងក្រុង Khan Sheikhhoun ដោយបាន សម្លាប់មនុស្សអស់ជាង៨០នាក់ ។

“ថ្ងៃនេះ នៅក្នុងរបាយការណ៍បាន បញ្ជាក់ពីអ្វីដែលយើងបានដឹងជាយូរមកហើយ ថាវាពិតជាត្រឹមត្រូវ” ។ លោក Nikki Haley ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែង យ៉ាងដូច្នេះ ៕ ម៉ែវ សាធី


ចែករំលែក៖