ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់អ្នកជល់មាន់ឃាត់មនុស្ស៤នាក់

ចែករំលែក៖

ខេត្តកំពត៖ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១និង៣០នាទី​រសៀល កម្លាំងការិយាល័យជំនាញ​ខេត្ត​កំពតសហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ស្រុកដងទង់បានចុះបង្ក្រាបករណីប្រព្រឹត្តល្បែងស៊ីសង (ជល់មាន់) នៅចំណុចភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពតដោយដកហូតបានម៉ូតូ១៥គ្រឿង មាន់ចំនួន​៣ក្បាល ស៊ុមដាក់មាន់ចំនួន៥និងឃាត់ខ្លួនសង្ស័យបាន៤នាក់ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលត្រូវ​ឃាត់​ខ្លួនទី១-ឈ្មោះ ជឿន សុខវិន ភេទប្រុស អាយុ២៥ឆ្នាំ ទីលំនៅភូមិធំថ្មី ឃុំដង់ទង់ ស្រុកដង់ទង់ ខេត្តកំពត។ ទី២-ឈ្មោះ ភន មល ភេទប្រុស អាយុ២៦ឆ្នាំ ទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។ ទី៣-ឈ្មោះ ប្រាជ្ញ ផន ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅភូមិ-ឃុំកើតហេតុខាងលើនិងទី៤-ឈ្មោះ ស៊ុន ក្រឹម ភេទប្រុស អាយុ២៤ឆ្នាំ ទីលំនៅភូមិ​ត្រពាំងតាមាស ឃុំដំណាក់សុក្រំ ស្រុកដង​ទង់ ខេត្តកំពត។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធី៕ សហការី


ចែករំលែក៖