ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើង៖ អាមេរិកប៉ុនប៉ងផ្តួលរំលំលោកគីម ជុងអ៊ុនដោយកីឡា

ចែករំលែក៖

សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយថា តាមការប្រកាសរបស់ស្ថា ប័នកីឡាជាតិNSGC បានចោទប្រកាន់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ថាកំពុងតែវាយ ប្រហារទៅលើ វិស័យកីឡានៅក្នុងប្រទេសកូរ៉េខាងជើងដើម្បីបំផ្លាញវប្បធម៌ និងស្មារតី របស់ព្យុងយ៉ាង។

KSGC បានបញ្ជាក់ថា អាមេរិកចាំបាច់ត្រូវតែលុបចោលកីឡាចេញពីនយោបាយ ។ ការលើកឡើងរបស់កូរ៉េខាងជើង ក្នុងពេល ដែល អាមេរិកបានដាក់ទណ្ឌកម្មសេដ្ឋកិ្ចច ទៅលើកូរ៉េខាងជើង សំដៅទៅលើសម្ភារ កីឡារបស់ប្រទេសនេះ។

NSGC បានចោទប្រកាន់អាមេរិកថា បានដាក់គំនាបបង្ខំឲ្យការប្រកួតបាល់ទាត់រវាងក្រុមជម្រើសជាតិថៃ នឹងកូរ៉េខាងជើងដែលនឹងធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងជើង ត្រូវបង្វែរទៅប្រកួតនៅក្នុងប្រទេស ថៃវិញ។ កាលពីខែមេសា កន្លងមកកូរ៉េខាងជើងក៏បានចោទប្រកាន់អាមេរិកថាបានជ្រៀតជ្រែកចូលក្នុងវិស័យកីឡា យូដូ ពិភពលោកដែលត្រូវបង្វែរទិសដៅទៅកាន់ប្រទេសក្រូអាតវិញ។

កូរ៉េខាងជើងបានលើកឡើងថា នយោ បាយនិងកីឡា មិនអាចដាក់បញ្ចូលគ្នាបាន ឡើយ ប៉ុន្តែ អាមេរិកបានលូកដៃចូលក្នុង វិស័យនេះ គឺជារឿងមិនអាចទទួលយក បានឡើយ។ ជាមួយគ្នានេះ កូរ៉េខាងជើងបានបញ្ជាក់ថាកម្មវិធីបរមាណូរបស់ប្រទេសនេះមិនអាចផ្អាកបានឡើយ ដោយបរមាណូ គឺជារនាំងការពារយ៉ាងរឹងមំារបស់កូរ៉េខាងជើង។

នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀត រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក James Mattis តាមសេចក្តីរាយការណ៍ថា បានធ្វើការសង្កត់ធ្ងន់លើកិច្ចប្រឹងប្រែងផ្នែកការទូត ដើម្បីដោះស្រាយវិបត្តិមីស៊ីល និង នុយក្លេអ៊ែរ របស់កូរ៉េខាងជើង ស្របពេល ដែលលោក បានឈរនៅកន្លែងមានភាព តានតឹង និងព្រំដែនដែលមានការការពារ ខ្ពស់ រវាងចន្លោះកូរ៉េខាងជើង នឹងកូរ៉េខាង ត្បូង នាថ្ងៃសុក្រកន្លងមកនេះ ព្រមទាំង បាននិយាយថា “គោលដៅរបស់យើង គឺមិនមែនជាសង្គ្រាមទេ”។

ការថ្លែងបែបនេះរបស់រដ្ឋមន្ត្រីការពារជាតិអាមេរិក គឺបានធ្វើឡើង មុនពេល ដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមកម្ទេចកូរ៉េខាងជើង ប្រសិន បើចាំបាច់ នឹងធ្វើការចាកចេញពីអាមេរិក នៅថ្ងៃទី០៣ ខែវិច្ឆិកា មកកាន់តំបន់អាស៊ី ជាលើកដំបូង ដែលក៏នឹងឆៀងចូលប្រទេសកូរ៉េខាងត្បូង ដើម្បីជួបជាមួយនឹងប្រធា នាធិបតី មូន ជេអុីន។

គួរបញ្ជាក់ដែរថា បន្ទាប់ពីធ្វើកិច្ចពិភាក្សា ជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអុីន បានមានប្រសាសន៍ថា ការដាក់ពង្រាយ សម្ភារយុទ្ធសាស្ត្រសហ រដ្ឋអាមេរិក នៅក្នុងតំបន់ ដែលរួមបញ្ចូល ទាំងការហោះហើរ របស់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ គឺមានប្រសិទ្ធភាព ក្នុងការរារាំងទប់ស្កាត់ការគំរាមកំហែងរបស់កូរ៉េខាងជើង៕ ម៉ែវ សាធី


ចែករំលែក៖