ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធំបុកអ្នកជិះម៉ូតូស្លាប់រួចអ្នកបើកបររត់គេចខ្លួនបាត់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវរថយន្តធុន ធំបុកកិនស្លាប់ ខណៈកំពុងជិះមូ៉តូ ហើយ អ្នកបើកបររថយន្តបានរត់ចោលរថយន្តបាត់ ស្រមោល ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបាន កើតឡើងកាលពីវេលាម៉ោង៨និង២០នាទី យប់ថៃ្ងទី២៧ ខែតុលា ឆ្នាំ២០១៧ នៅលើ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៥៥- ៥៦ ស្ថិតក្នុងភូមិឡ ឃុំក្រហែង ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ ។

តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្ក ម៉ាកហីុយ៉ាន់ដាយធុនធំ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-1781 បើកពី លិចទៅកើត។ លុះមកដល់ចំណុច កើតហេតុរថយន្តបានបុកមូ៉តូម៉ាកហុងដាឌ្រីម សេ១២៥ ពាក់ស្លាកលេខភ្នំពេញ 2Cl- 2328 ក្នុងទិសដៅបញ្រ្ចាសគ្នាបណ្តាលឲ្យ អ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែង ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹង ថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ជៀប ម៉េង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ- ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ក្រោយពេលកើតហេតុគេបានឃើញ សមត្ថកិច្ចចុះវាស់វែង និងបញ្ជូនមធ្យោ បាយទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង និងទាក់ ទងក្រុមគ្រួសារឲ្យមកទទួលយកសាក សពជនរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណី។

មន្រ្តីជំនាញបានបញ្ជាក់ថា កាលបើអ្នក បើកបររថយន្តបុកជនរងគ្រោះ ហើយបន្សល់ ទុករថយន្តនៅកន្លែងកើតហេតុសមត្ថកិច្ច អាចមានពន្លឺដើម្បីឃាត់ខ្លួនជនបង្កយកមកចាត់ការតាមផ្លូវច្បាប់ ៕ សេនាស័ក្តិ


ចែករំលែក៖