ភ្នំពេញ: បុរសម្នាក់លោតពីលើផ្ទះជាន់ទី២ បណ្ដោយឲ្យបែកក្បាលហូរឈាមស្រោចពេញខ្លួន សង្ស័យជក់គ្រឿងញៀនខ្លាំងពេក។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង១១ និង៥៥នាទីព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ នៅភូមិ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានប្រាប់អ្នកយកព័ត៌មាននគរវត្តថា មុនពេលកើតហេតុ គេឃើញបុរសខាងលើ បានឈរនៅលើផ្ទះហើយបានស្រែកឡូឡា មួយសន្ទុះក្រោយមក ស្រាប់តែគេឃើញលោតពីលើផ្ទះជាន់ទី២ បណ្ដោយឲ្យបែកក្បាលហូរឈាមស្រោចពេញខ្លួន សង្ស័យជក់គ្រឿងញៀនខ្លាំងពេក។
ក្រោយកើតហេតុប្រជាពលរដ្ននៅក្បែរនោះបានទាក់ទងទៅសមត្ថកិច្ចមូលដ្នានឲ្យចុះមកកើតហេតុផងដែរ ទើបសមត្ថកិច្ចបានហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះយកទៅព្យាបាលនៅមន្ទីរពេទ្យ ៕ ស រស្មី