ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ចុះពិនិត្យមើលប្រទីបរាជធានីនិងការរៀបចំការតុបតែងសួនច្បារ នៅតំបន់ជ្រោយចង្វារ

ចែករំលែក៖

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ដ្រីជំនាញ ក្រោមឱវាទ បានចុះពិនិត្យ មើល ប្រទីបរាជធានីនិង ការរៀបចំការតុបតែងសួនច្បារ នៅតំបន់ជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ កាលពីរាត្រីថ្ងៃទី ២៨ តុលា ឆ្នាំ២០១៧ ដើម្បីត្រៀមទទួលព្រះរាជ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងឈានមកដល់នៅពេលដ៏ខ្លីខាងមុខនេះ។

មន្ត្រីរដ្ឋបាលរាជធានីបានឱ្យដឹងថា៖ប្រទីបរបស់រដ្ឋបា លរាជធា នីភ្នំពេញក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០១៧នេះ មាន៖

ទី១. រចនាបថនៃការស្ថាបនាប្រទីបរាជធានីភ្នំពេញ ត្រូវបានរចនាឡើងដោយមានកម្ពស់១៥,៥០ម៉ែត្រ និង មានបណ្តោយ២៧ម៉ែត្រ រំលេចទៅដោយក្បូរក្បាច់រចនាយ៉ាងល្អប្រណិតនៃរូបគំនូររមណីយដ្ឋានវត្តភ្នំ ដែលជាទីតាំងប្រវត្តិសាស្ត្រ នៃការករកើតទីក្រុងដ៏ចំណាស់នេះ និងជានិមិត្តសញ្ញាតំណាង ឲ្យរដ្ឋបាល រាជធានីភ្នំពេញ ។

ទី២.រាជធានីភ្នំពេញ ត្រូវបានកសាង និងរៀបចំឡើងនៅលើកូន ភ្នំមួយស្ថិតនៅ ភាគ ខាងលិចក្នុងអំឡុងឆ្នាំ១៣៧២ ដោយស្ថាបនិកដំបូងបង្អស់គឺដូនពេញ ។ លោកយាយពេញ គឺអ្នកមាន ភោគសម្បត្តិបរិបូណ៏ មានទីលំនៅស្ថិតនៅក្បែរច្រាំងទន្លេបូនមុខ និងជាអ្នកដែលបាន ដឹកនាំប្រជាពល រដ្ឋ ក្នុងសម័យនោះចូលរួមដង្ហែរព្រះបដិមាករចំនួន៤ព្រះអង្គយកទៅតម្កល់ទុកលើកូនភ្នំ ដែលគេ នាំគ្នា ហៅថា «ភ្នំដូនពេញ»រហូតមកដល់សព្វថ្ងៃនេះ ។ លុះចំណេរក្រោយមកក្នុងរជ្ជកាល ព្រះបាទ ពញា យ៉ាត ទីតាំងនេះ ត្រូវបានសាងសង់ជារាជធានីស្ថិតនៅតាមបណ្តោយចំណុចប្រសព្វទន្លេចតុមុខ ដែល បង្ហាញឲ្យឃើញអំពីព្រហ្មវិហារធម៌របស់ព្រះមហាក្សត្រចំពោះប្រជារាស្ត្ររបស់ព្រះអង្គ។

ទី៣. ក្រៅអំ ពី រូបគំនូររមណីយដ្ឋានវត្តភ្នំ ប្រទីបនេះ ក៏ត្រូវបានរចនាលំអទៅដោយរូបសត្វតោ១គូរ ដែលជាស្តេចនៃ សត្វចតុប្បាទ មានឬទ្ធអំណាចលើសអស់សត្វឯទៀត ដាក់បញ្ឈរយ៉ាងសង្ហាប្រកបដោយភាពម៉ឺងម៉ាត់ ហាក់បីដូចជាឆ្មាំ ចាំយាមការពារដែនអាណាចក្ររាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជាក្នុង ជំ ហរ ដ៏អង់អាចក្លាហានមុះមុតជាទីបំផុត។

ទី៤.ចំពោះរូបព្រះចេតិយ និងវត្ត ស្ថិតនៅលើកំពូលរមណីយដ្ឋាន វត្តភ្នំ អមដោយជណ្តើរក្បាលនាគរាជ១គូរ ត្រូវបានរចនាឡើងដោយយកលំនាំរចាបទខ្មែរ សុទ្ធ សាធ ដែល បង្ហាញឲ្យឃើញពីជំនឿដ៏លើសលប់របស់ប្រជាពលរដ្ឋខ្មែរ ជាពុទ្ធសាសនិក កាន់ព្រះ ពុទ្ធ សាសនា និងភាពសុខដុមនីយកម្មនៃវិស័យសាសនាក្នុងសង្គមកម្ពុជា ក្រោមបាវចនា ជាតិ សាសនា ព្រះ មហា ក្ស ត្រ។

ទី៥.ចំណែកឯដើមត្នោត១គូរនៅអមព្រះចេតិយ គឺជានិមិត្តរូបនៃបរិស្ថានធម្មជាតិដ៏ ស្រស់បំ ព្រង របស់រាជធានីភ្នំពេញ «ទីក្រុងដ៏ស្រស់ប្រិមប្រិយ»រងចាំទទួល បដិសណ្ឋារ កិច្ចស្វាគមន៏យ៉ាងកក់ក្តៅ បំ ផុត ចំពោះវត្តមានភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ដែលអញ្ជើញមកទស្សនាកំសាន្ត លំហែលកាយ ជួបជុំមិត្តភ័ក្រក្រុមគ្រួសារធ្វើលំហាត់ប្រាណរាំកំសាន្ត និងលេងកីឡាដើម្បីសុខភាពក្នុងរាជធានីភ្នំពេញ ។

ទី៦.នៅខាងមុខនៃប្រទីបរាជធានីភ្នំពេញ មាន តាំង លំអរូបបង្គោលអគ្គិសនីរំលេចទៅដោយអក្សឆ្លាក់យ៉ាងច្បាស់ថា៖ រាជធានីភ្នំពេញ។ ពន្លឺដ៏ ស្រទន់នៃ បង្គោលអគ្គិសនីក្នុងស្បៃរាត្រីដ៏ត្រកាល គឺជានិមិត្តរូបបង្ហាញពីភាពភ្លឺចែងចាំង ល្បីសុះសាយរបស់ ទី ក្រុង មួយនេះ លើគ្រប់ផ្នែក គ្រប់វិស័យ ទាំងនៅលើឆាកជាតិ និងអន្តរជាតិ ដែលស្តែងឡើងតាមរយៈ ការខិតខំអភិវឌ្ឍន៏ឥតឈប់ឈររបស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការចង្អុលបង្ហាញជាប់ជា ប្រចាំពី សំ ណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដ៏ឆ្នើម ។

ទី៧.បច្ចុប្បន្ននេះរាជធានីភ្នំពេញមានផ្ទៃដីសរុប ៦៩២,៦៤ គីឡូម៉ែត្រការ៉េ ចេកចេញជា១២ ខណ្ឌ និង១០៥ សង្កាត់ ។ រាជធានីនេះ គឺជាបេះដូងនៃព្រះរា ជាណាចក្រកម្ពុជា និងជាមជ្ឈមណ្ឌល ប្រ មូល ផ្តុំនយោបាយវប្បធម៌ កាទូត អប់រំសិក្សាធិការ ពាណិជ្ជកម្ម លំនៅដ្ឋានប្រកមដោយប្រណីតភាព និងស៊ីវិល័យផងដែរ ។

លោកប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងជាប្រធាន គណៈ កម្ម ការមេ ប្រយោគនិងអនុប្រធានគណៈកម្មការបច្ចេក ទេសសម្រាប់ពិធីបុណ្យអុំទូក បានឲ្យសារព័ត៌មាននគរវត្តដឹងថា៖ សម្រាប់តួរលេខ ពិតប្រាកដចុង ក្រោយនេះ ចំនួនទូកដែលចូល រួម ប្រកួតក្នុងពិធីបុណ្យអុំទូ អកអំបុក បណ្តែត ប្រ ទីប និងសំពះព្រះខែ ក្នុងពេលឆាប់ៗនេះ មានចំនួន២៧០ទូក ។

លោកបន្តថា ៖ ការប្រកួត ទូក ឆ្នាំនេះ ក្រៅពីទូកពិសេស ដែលគិតចំណាត់ថ្នាក់ ទៅតាមថិរវេលានោះ ទូកធម្មតា គិតទៅតាម ការឈ្នះប្រចាំថ្ងៃ គឺ ទូក ដែលឈ្នះ៣ថ្ងៃជាប់ៗគ្នានឹងបានចំណាត់ថ្នាក់ក្នុងផែនលេខ១ ទូកឈ្នះ២ថ្ងៃបាន ចំណាត់ ថ្នាក់ ក្នុង ផែនលេខ២ ទូកដែលឈ្នះបានតែមួយថ្ងៃ នោះបានចំណាត់ថ្នាក់ក្នុងផែន លេខ៣ និងទូក ដែល មិនឈ្នះសោះនោះចំណាត់ថ្នាក់ក្នុងផែនលេខ៤ ក្រៅពីនេះ ក៏មានចាត់ ចំណាត់ថ្នាក់ សម្រាប់ ទូកដែល មាន សោ ភ័ណភាពជាងគេផងដែរ ចំណែកពិធីកាត់ព្រ័ត្រនឹងត្រូវពន្យារពេល ប្រមាណ១៥នា ទី ដើ ម្បី ឲ្យ មេឃ ងងឹតបន្តិចព្រោះទូកទាំងអស់នឹងត្រូវចែកពិលអគ្គីសនីដើម្បីឲ្យពេលកាត់ព្រ័ត្រ ចាប់ កូន ក្លែង ក្នុង ទន្លេ មាន ពន្លឺល្អ ។

លោក ប៊ូ ជុំសេរី បានបញ្ជាក់ថា៖ ប្រទីបឆ្នាំ២០១៧នេះមានចំនួន១៣ប៉ុណ្ណោះ គឺទី១. ប្រទីបព្រះបរមរាជវាំង ទី២.ប្រទីបព្រឹទ្ធសភា ទី៣. ប្រ ទីបរដ្ឋសភា ទី៤ .ប្រទីបរាជរដ្ឋាភិបាល ទី៥.ប្រទីបក្រសួង យុត្តិធម៌ -ទី៦.ប្រទីបក្រសួងការពារ ជាតិ ទី៧. ប្រទីបក្រសួង មហាផ្ទៃ ទី៨.ប្រទីបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទី៩.ប្រទីបក្រសួង ឧស្សាហកម្ម និង សិប្បកម្ម ទី១០.ប្រទីបក្រសួងពាណិជ្ជកម្ម ទី១១.ប្រទីបក្រសួងទេស ចរណ៏ ទី១២. ប្រទីប ក្រសួងរ៉ែ និង ថាមពល និងទី១៣. ប្រទីបរបស់រដ្ឋបាលរាជធានីភ្នំពេញ ៕ សំរិត

 


ចែករំលែក៖