ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍៤ថ្ងៃរបួសស្រាលធ្ងន់១៥នាក់ នៅខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមនុស្សចំនួន១៥នាក់បានរងរបួសធ្ងន់ស្រាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ៦លើកត្រឹមរយៈពេល ៤ថ្ងៃប៉ុណ្ណោះ នៅខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកបាកានបានឲ្យដឹងថា នៅរសៀល ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ២១២.២១៣ ស្ថិតក្នុងភូមិដើមច្រេស ឃុំបឹងខ្នារ ស្រុកបាកាន មានរថយន្ត ១គ្រឿងម៉ាក ហ្វត ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2AK 4218 ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះដល់ចំណុចកើតហេតុបានជ្រុលបុកបុរសជិះកង់ឆ្លងថ្នល់ បណ្ដាលឲ្យរបួសធ្ងន់បញ្ជូនទៅជួយសង្រ្គោះភ្លាមៗ។

ចំណែកប្រភពរាយការណ៍នៅពីកន្លែងកើតហេតុមួយ នារសៀលថ្ងៃទី២៧ ខែតុលាដដែល នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ៧២.៧៣ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកដែរ ខណៈមានរថយន្ត ១គ្រឿងម៉ាក សាំយ៉ុង ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 2AJ 0725 ធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះដល់ចំណុចកើតហេតុស្រាប់តែមានបុកម៉ូតូកញ្ចាស់ ១គ្រឿង បើកកាត់មុខ(ឆ្លងថ្នល់)លោតទាន់គ្រាន់តែរលាត់ដៃជើងតិចតួច ចំណែករថយន្តយកជើងទ្រមេឃប៉ុន្តែមនុស្សចំនួន ៤នាក់គ្រាន់តែពកក្បាលប៉ុណ្ដោះ។

រីឯនៅយប់ថ្ងៃទី២៧ដដែលនោះ នៅលើកំណាត់ផ្លូវកៅស៊ូ ១ខ្សែ ស្ថិតក្នុងភូមិរំដេង ឃុំរំលេច ស្រុកបាកាន ត្រូវបានប្រភពពីផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋានគរបាលស្រុកបាកានប្រាប់ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកទៀត រវាងម៉ូតូបុកម៉ូតូខណៈកំពុងធ្វើដំណើរបញ្ច្រាសគ្នា(លិចទៅកើត.កើតទៅលិច) បណ្ដាលឲ្យរបួសទាំងសង់ខាងចំនួន ៤នាក់(ធ្ងន់)ម្នាក់។

ដោយឡែក៖ នាព្រឹកថ្ងៃទី២៨ ខែឆ្នាំដដែល នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចមុខវត្តលួង ស្ថិតក្នុងភូមិវត្តលួង សង្កាត់លលកស ក្រុងពោធិ៍សាត់ ត្រូវបានភពព័ត៌មានពីនគរបាលចរាចរណ៍ក្រុងពោធិ៍សាត់ប្រាប់ដែរថា មានគ្រោះថ្នាក់ចរាចរណ៍ករណីមួយលើក ដោយបង្កឡើងរវាងម៉ូតូ និងម៉ូតូនៅគ្រាដែលបើកបរស្របទិសគ្នា(លិចទៅកើត) បណ្ដាលឲ្យរបួសធ្ងន់ទាំងសង់ខាង។

នគរបាលប៉ុស្តិ៍រដ្ឋបាលក្បាលត្រាចបានឲ្យដឹងដែរថា នារសៀលថ្ងៃដដែល នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤៦.១៤៧ ស្ថិតក្នុងភូមិត្រពាំងរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ មានរថយន្តមិនស្គាល់ម៉ាក(បើករត់គេច)ធ្វើចរាចរណ៍ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត បានបុកស្លាកសញ្ញាចរាចរណ៍របស់មន្ទីរសាធារណការ ខណៈកំពុងជួសជុលផ្លូវបណ្ដាលឲ្យរបួសកម្មករចំនួន ២នាក់(ធ្ងន់) និងខូចខាតសម្ភារជួសជុសផ្លូវមួយចំនួនទៀត។

ប្រភពព័ត៌មានដដែលខាងលើបន្តថា លុះនៅព្រឹកថ្ងៃទី២៩ ខែតុលា ដដែលនេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៣-១៥៤ ស្ថិតក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានបុរសម្នាក់ជិះម៉ូតូ ១គ្រឿង ដែលកំពុងធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច បានជ្រុលបុកគូថរថយន្តម៉ាក ហាយឡែនឌ័រ ពេញទំហឹង បណ្ដាលរងរបួសស្ទើរស្លាប់ស្ទើររស់ម្នាក់ទៀត។

ប្រភពព័ត៌មានខាងលើបញ្ជាក់បន្ថែមបន្តទៀតថា ចំពោះជនរងរបួសត្រូវបានគេជួយចាត់ចែងបញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែកវត្ថុតាងកង់,ម៉ូតូ,រថយន្តបង្ក សមត្តកិច្ចនគរបាលជំនាញចរាចរណ៍ផ្លូវគោកបានយកទៅរក្សាទុកតាមគោលដៅ ដើម្បីរងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់ជាក្រោយ៕ ប៉ឹម ពិន


ចែករំលែក៖