កំពង់ឆ្នាំងៈ អាវរងារចំនួន៣៤៧៧អាវ ដែលជារបស់សម្តេចអគ្គសេនាបតីតេជោហ៊ុន សែន ត្រូវបាននាំយកមកចែកជូនដោយផ្ទាល់ដៃ ពីអគ្គនាយកអគ្គនាយកដ្ឋានស្រាវជ្រាវចារកម្ម នៃក្រសួងការពាជាតិ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ដល់កងយោធពលខេមរភូមិន្ទ ដែលចំណុះឲ្យយោធភូមិភាគពិសេសទាំងអស់ ដែលកំពង់បំពេញភារកិច្ចឈរជើងការពារ នៅតាមបណ្តាតំបន់ភូមិសាស្ត្រផ្សេងៗ ។
ពីធីនេះធ្វើឡើង ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ របស់អគ្គនាយកអគ្គនាយកដ្ឋានស្រាវជ្រាវចារកម្ម ក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អមដំណើរដោយអស់លោកនាយទាហានជាន់ខ្ពស់ នៃក្រសួងការពារជាតិ។ ដំណើរចុះសាកសួសុខទុក និងនាំយកអាវរងារមកចែកជូនដល់កងយោធពលខេមរភូមិថ្ងៃនេះធ្វើឡើង នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧ នៅក្នុងទីបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្តកំពង់ឆ្នាំង ។
នាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានពាំនាំផ្តាំផ្ញើរសាកសួសុខទុក្ខ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតព្រិត្តបណ្ឌិត ប៊ុន រានី ហ៊ុនសែន ដែលលោកទាំងទ្វេកន្លងមកទោះបីជាកាលះទេសៈប្រទេសជាតិ ស្ថិតក្នុងសន្តិភាព ឬក៏ស្ថិតក្នុងសង្គ្រាមយ៉ាងណាក៏ដោយ លោកតែងតែគិតគូអំពីសុខទុក្ខ និងជីវភាពរសនៅរបស់កងទ័ពជានិច្ច មិនថាសមរភូមិមុខ ឬសមរភូមិក្រោយនោះឡើយ ។
នាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត បានលើកឡើងនិងវាយតម្លៃខ្ពស់ ចំពោះមេបញ្ជាការកងទ័ព នៅតាមបណ្តាអង្គភាពនិមួយៗ ដែលបានចេញញត្តិថ្កោលទោសចំពោះទង្វើក្បត់ជាតិ របស់អ្នកនយោបាយដែលចង់ផ្តួលរុំលំរាជរដ្ឋាភិបាលស្របច្បាប់ដើម្បីបំពេញមហិតានយោបាយរបស់ខ្លួន ។ នាយឧត្តមសេនីយ៍ឯក បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ប្រទេសជាតិរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានទាមទារដោយធ្វើយ៉ាងណាឲ្យកងទ័ពទាំងអស់ រួមសាមគ្គីគ្នាថែរក្សាឲ្យបាននូវសមិទ្ធផលទាំងអស់នេះ ដោយមិនត្រូវឲ្យជនណាមកបំផ្លាញនោះឡើយ ព្រោះថាសុខសន្តិភាពដែលកំពុងមានវត្តមាននៅកម្ពុជានេះ គឺបានមកដោយលំបាក និងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជាតិនិងប្រជាជន ។
នាយឧត្តមសេនីយ៍ឯក បានអំពាវនាវដល់កងទ័ពទាំងអស់ ត្រូវរួមគ្នាការពារសុខសន្តិភាព និងស្ថេរភាពក្នុងសង្គម ដើម្បីផ្តល់ឱកាស់សម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាបន្តទៀត និងបានថ្លែងអំណគុណដល់បងប្អូនកងទ័ពទាំងអស់ ដែលបានប្តេជ្ញាខ្ពស់ក្នុងកិច្ចការពាររាជរដ្ឋាភិបាលស្របច្បាប់ និងប្រឆាំងដាច់ខាតជាមួយទង្វើក្បត់ទាំងឡាយណា ដែលបាននាំមកនូវការផ្តួលរុំលំរាជរដ្ឋាភិបាល និងសុខសន្តិភាពស្ថេរភាពរបស់ប្រទេសជាតិ និងសេចក្តីសុខរបស់ប្រជាជន ។
ក្នុងនោះផងដែរ មេបញ្ជាការរងយោធភូមិពិសេស នាយឧត្តសេនីយ៍ទោ សោម សុវណ្ណ តំណាងឲ្យនាយទាហាន នាយទាហារង ពលទាហាន នាយអាវុធហត្ថ នាយអាវុធហត្ថរង និងនាយនគបាលទាំងអស់ បានប្តេជ្ញាចិត្តគាំទ្រគោលនយោបាយដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលជានិច្ច និងប្តេជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ និងរដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា និងគាំទ្របេក្ខភាពសម្តេច ហ៊ុន សែជានាយករដ្ឋមន្ត្រីគ្រប់ៗអណត្តិ ដើម្បីដឹកនាំប្រទេសប្រកបដោយសុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ៕ ហេង សូរិយា