ខេត្តព្រះសីហនុ៖ ព័ត៌មានប្រចាំថ្ងៃរបស់ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង១៣និង២៥នាទី លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៦១-១៦២ ស្ថិតនៅក្នុងភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្ត HIGHLANDER ពណ៌ទឹកប្រាក់១គ្រឿង មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ ភ្នំពេញ បានជែងរថយន្ត១គ្រឿងទៀត រួចចូលទៅបុកជាមួយរថយន្តធុនធំ ដឹកខ្សាច់១គ្រឿង ដែលមានទិសដៅបញ្រ្ចាសគ្នា ពេញទំហឹង ។
គ្រោះថ្នាក់នេះបណ្ដាលឲ្យរងរបួសមនុស្សចំនួន២នាក់ អ្នកបើកបររថយន្តHIGHLANDER និង អ្នករួមដំណើរ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកលិគឹមឌីវាលរេញ ។
បច្ចុប្បន្នរថយន្តទាំងពីរគ្រឿងរក្សាទុកនៅកន្លែងកើតហេតុ រង់ចាំស្ទូចយកចេញពីកន្លែងកើត។
ចំណែកអ្នកបើកបររថយន្តធុនធំ គេចខ្លួនបាត់ ក្រោយពេលកើតហេតុ៕ ឆ្លាម សមុទ្រ