ព័ត៌មានទាន់ហេតុការណ៍៖

ត្រៀមស្រោមអនាម័យ៤ម៉ឺនស្រោមទុកចែកជូនពលរដ្ឋ ក្នុងឱកាសបុណ្យអុំទូក

ចែករំលែក៖

ភ្នំពេញៈ លោក តែង គន្ធី អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍ បានឲ្យដឹងថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនិងជំងឺអេដស៍ បានត្រៀមស្រោមអនាម័យចំនួន៤ម៉ឺនស្រោម សម្រាប់ចែកជូនប្រជាពលរដ្ឋដែលមកកម្សាន្ត នៅក្នុងឱកាសពិធីបុណ្យអុំ ទូកឆ្នាំនេះ នៅរាជធានីភ្នំពេញ ដើម្បីបញ្ឈប់ការឆ្លងរីករាលដាល នៃមេរោគអេដស៍ និងជូយកាត់បន្ថយពីបញ្ហាផ្សេងៗ ដែលកើតឡើងពីជំងឺអេដស៍។

លោគតែង គន្ធី បន្តថា ខាងអាជ្ញាធរបានយកចិត្តទុកដាក់ខ្ពស់ ចំពោះការបង្ការទប់ស្កាត់ការឆ្លងមេរោគអេដស៍ ដោយបានរៀបចំយុវជនស្មាក់ចិត្តដើរចល័ត ចំនួន១០០នាក់ សម្រាប់ផ្ដល់ស្រោម ក៏ដូចជាប្រឹក្សាយោបល់ពីបញ្ហាអេដស៍ និងធ្វើតេស្តឈាមភ្លាមៗ ពីការស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋ នៅក្នុងពិធីបុណ្យអុំទូកនេះ។ប្រជាពលរដ្ឋជាពិសេស បុរស ត្រូវមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាសុខភាព បើមិនទាន់មានការឆ្លងនូវមេរោគអេដស៍ សូមកុំឲ្យឆ្លង ដើម្បីទប់ស្កាត់កុំឲ្យមានការឆ្លងថ្មីកើតមានឡើងទៀត។

យ៉ាងណាអាជ្ញាធរជាតិជាតិប្រយុទ្ធនិងជំងឺអេដស៍ បានត្រៀមស្រោមអនាម័យ៤ម៉ឺនស្រោម សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋ ដែលមកកម្សាន្តក្នុងពិធី ពិសេសបងប្អូនកីឡាករទូកង នៅក្នុងពិធីបុណ្យអុំទូកខាងមុខនេះ។ លោកពោលដាស់តឿនថា ឈ្នះទូកដោយសាមគ្គី ឈ្នះអេដស៍គ្រប់ទិសទីដោយប្រើស្រោមអនាម័យ អ្នកអាចភ្លេចអេដស៍ តែអេដស៍មិនដែលភ្លេចអ្នកទេ ។

អាជ្ញាធរជាតិប្រយុទ្ធនិងជំងឺអេដស៍បានគូសបញ្ជាក់ថា កាលពីមុននេះមានអត្រាអ្នកផ្ទុកមេរោគអេដស៍ចំនួន១.៧% ក្នុងចំណោមប្រជាពលរដ្ឋដែលពេញវ័យ ពីអាយុ១៥ឆ្នាំ ដល់អាយុ៤៩ឆ្នាំ ប៉ុន្តែមកដល់បច្ចុប្បន្នយើងឃើញថា នៅសល់តែ ០.៧១% តែប៉ុណ្ណោះ ដោយសារមានការប្រឹងប្រែងរួមគ្នាពីស្ថាប័នរាជរដ្ឋាភិបាល និងស្ថាប័នមិនមែនរដ្ឋាភិបាល ជួយដល់កម្ពុជាយើង ៕ ប្រាថ្នា

 

Condom.


ចែករំលែក៖