ព័ត៌មានទាន់ហេតុការណ៍៖

សាវឌីអារ៉ាប៊ីអ៊ែរឡាញ បើកការហោះហើរត្រង់ទៅកាន់ទីក្រុងបាដាដប្រទេសអីុរ៉ាក់ក្រោយ២៧ឆ្នាំផ្អាក

ចែករំលែក៖

កាលពីថ្ងៃទី៣០ខែតុលា ក្រុមហ៊ុន អាកាសចរណ៍ សាវឌីអារ៉ាប៊ីអ៊ែរឡាញបានធ្វើការហោះហើរជាលើកដំបូងទៅកាន់ ទីក្រុង បាដាដប្រទេសអីុរ៉ាក់ ក្រោយរយៈ ពេល២៧ឆ្នាំបានផ្អាក។

តាមសារព័ត៌មាន Saudi Arabia ជើងហោះហើរខាងលើរបស់ក្រុមហ៊ុនអាកាសចរណ៍សាវឌីអារ៉ាប៊ី នឹងចាកចេញពីទីក្រុង Jeddah ស្ថិតនៅឆ្នេរសមុទ្រក្រហម។ ការ ហោះហើរជាលើកចុងក្រោយ គឺនៅឆ្នាំ ១៩៩០ ហើយត្រូវបានផ្អាកដោយសារតែទំនាក់ទំនងនយោបាយមិនល្អ ក្រោមការ ដឹកនាំរបស់លោកសាដាម ហូ៊សេន។ នៅពេលនេះទំនាក់ទំនងរវាងអីុរ៉ាក់នឹង សាវឌីអារ៉ាប៊ីមានភាពល្អប្រសើរឡើងវិញហើយ។

ជើងហោះហើររវាង ប្រទេសសាវឌី អារ៉ាប៊ីនឹងប្រទេស អីុរ៉ាក់ ត្រូវផ្អាកតាំងពី ខែសីហា ឆ្នាំ១៩៩០ ក្រោយពេលអតីត មេដឹកនាំ សាដាម ហូ៊សេន ចេញបញ្ជាមិនឲ្យកម្លាំងទាហានអីុរ៉ាក់ ទៅកាន់ប្រទេស ជិតខាងនោះ។ ក្រោយរយៈពេលជិត៣០ឆ្នាំប្រឈមមុខតានតឹងដាក់គ្នា ប្រទេសទាំង២ក៏មានទំនាក់ទំនងល្អប្រសើរឡើងវិញ ប៉ុន្មានខែចុងក្រោយនេះ។

កន្លងមកថ្មីៗនេះព្រះមហាក្សត្រ សាវ ឌីអារ៉ាប៊ី និង នាយករដ្ឋមន្ត្រីអីុរ៉ាក់ បានជួប ពិភាក្សាគ្នា ជាលើកដំបូងស្តីពីទំនាក់ទំនងសេដ្ឋកិច្ច និងយុទ្ធសាស្ត្រ។

នៅពេលនេះអីុរ៉ាក់ ក៏បាន ខិតខំស្វែង រកផលប្រយោជន៍នៅក្នុងទំនាក់ទំនងជាមួយប្រទេសសាវឌីអារ៉ាប៊ី ខណៈដែលប្រទេសទាំង២កំពុងប្រឈមនឹងបញ្ហាតម្លៃប្រេង ធ្លាក់ចុះខ្លាំង ។ សេដ្ឋកិច្ចអីុរ៉ាក់និងសាវឌីអារ៉ាប៊ីភាគច្រើន ផ្តោតទៅលើវិស័យធុន ធានប្រេង ។

ជាមួយគ្នានេះដែរ ប្រទេសសាវឌីអារ៉ាប៊ី ក៏បានព្យាយាម រារាំងឥទ្ធិពលរបស់អីុរ៉ង់នៅក្នុងប្រទេសអីុរ៉ាក់ ផងដែរ។ ការតភ្ជាប់ ជើងហោះហើរខាងលើ ក្រោយពេលដែលអីុរ៉ាក់មានសន្តិសុខជាងមុនដោយបាន យកឈ្នះលើក្រុមភេរវកម្ម IS ដណ្តើមបាន ទឹកដីមកគ្រប់គ្រងវិញ។

កន្លងមកថ្មីៗ អីុរ៉ាក់ក៏បានបើកផ្លូវគោកជាមួយប្រទេសទួរគីផងដែរ ក្នុងគោលដៅជំរុញឲ្យសេដ្ឋកិច្ចប្រទេសដែលទើបតែងើបចេញពីសង្គ្រាមមានការរីកចម្រើន។

តាមការបញ្ជាក់របស់លោក Tufenkci ដែលជារដ្ឋមន្ត្រីគយ និងពាណិជ្ជកម្មទួរគី បានឲ្យដឹងថា រដ្ឋាភិបាលនៃប្រទេសទួរគី និងអុីរ៉ាក់ បានឈានដល់កិច្ចព្រមព្រៀង មួយ ស្តីពីការបើកច្រកព្រំដែនថ្មីនេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មាន ចិនស៊ិនហួ នៅថ្ងៃទី២៧ ខែតុលាឆ្នាំ២០១៧។

លោក Tufenkci ត្រូវបានដកស្រង់សម្តី ដោយរដ្ឋាភិបាលរដ្ឋ Anadolu ឲ្យដឹងថា “ភាគច្រើននៃពាណិជ្ជកម្មរបស់យើង គឺស្ថិតនៅជាមួយរដ្ឋាភិបាលកណ្តាលនៃ ទីក្រុង បាដាដ មិនមែននៅភាគខាងជើងប្រទេស អុីរ៉ាក់នោះទេ ហើយមានការព្រមព្រៀងគ្នា លើការបើកច្រកទ្វារ Ovakoy ដែលជាច្រក ព្រំដែនទី២ជាមួយ រដ្ឋាភិបាលកណ្តាល អុីរ៉ាក់ផងដែរ”។

ច្រកទ្វារព្រំដែន Ovakoy ស្ថិតនៅក្នុង ខេត្ត Sirnak ភាគអាគ្នេយ៍ ប្រទេសទួរគី ភាគខាងជើងប្រទេសអុីរ៉ាក់ និងឆ្លងកាត់រដ្ឋ បាលតំបន់ឃើដ (KRG) ជំនួសឲ្យច្រក ទ្វារ Habur ដែលមានស្រាប់ ដែលជា សញ្ញាល្អមួយសម្រាប់ប្រទេសទាំង២៕ ម៉ែវ សាធី


ចែករំលែក៖